ដំណឹង
 លទ្ធផល​ប្រហែល 16
 ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការនាំចេញបានចំនួន ៣៩​៧ ៦៦០តោន ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០ ដែលមានកំណើន ជាង៤១% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៨​១ ៥៣៨តោន។ ការនាំចេញនេះទទួលបានប្រាក់ចំណូលជាង ២៦៤ លានដុល្លារអាមេរិក។

ប្រទេសចិន បានគ្រប់គ្រងចំណែកទីផ្សាររហូតដល់ ៣៧% នៃទីផ្សារនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងរយៈពេលមួយឆមាស ដើមឆ្នាំ២០២០នេះ ដែលគិតជាបរិមាណមានចំនួន ១៤៧ ៩៤៩តោន។ ទីផ្សារសហគមន៍អឺរ៉ុប រួមទាំងប្រទេសអង់គ្លេស នៅតែដើរតួយ៉ាងសំខាន់បន្ទាប់ពីប្រទេសចិន ដែលកាន់កាប់ចំណែកទីផ្សាររហូតដល់ ៣៤% ដែលស្មើនឹង ១៣៥ ៥៧៦តោន ក្នុងនោះ ប្រទេសបារាំងជាប្រទេសដែលនាំចូលធំជាងគេបង្អស់គឺមានបរិមាណ ៥១ ១៧៥តោន។ រីឯបណ្តាប្រទេសក្នុងតំបន់អាស៊ានវិញ ឃើញថា បានកាន់កាប់ចំណែកទីផ្សារប្រមាណ ១៣% ស្មើនឹង ៥២ ៩៨៧តោន ដែលក្នុងនោះប្រទេសម៉ាឡេស៊ីជាទីផ្សារធំបំផុត គឺមានបរិមាណចំនួន ២១ ៩០៤តោន ហើយនឹងទីផ្សារគោលដៅប្រទេសផ្សេងៗទៀត មានចំនួន ១៦% ស្មើនឹង ៦១ ១៤៨តោន ក្នុងនោះមានប្រទេសហ្កាបុង និងប្រទេសអូស្រ្តាលី ជាប្រទេសនាំមុខសំខាន់។ (របាយការណ៍សង្ខេប ការនាំចេញអង្ករ ខែមិថុនា ឆ្នាំ២០២០) 
 
 ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការនាំចេញ ៣៥៦ ០៩៧តោន ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២០ ដែលមានកំណើន ជាង ៤២% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៥០ ​១៧២តោន។ ប្រទេសចិនបានគ្រប់គ្រងចំនួន ៣៨% នៃទីផ្សារនាំចេញរបស់កម្ពុជា។ បន្ទាប់គឺ បណ្តាប្រទេសនៅក្នុងអឺរ៉ុបមានចំនួន ៣៤% បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ាន មានចំនួន ១៣% និងប្រទេសផ្សេងទៀត រួមមាន អូស្ត្រាលី ហ្កាប៉ុង សហរដ្ឋអាមេរិក ។ល។ មានចំនួន ១៥%។(របាយការណ៍សង្ខេបការនាំចេញអង្ករកម្ពុជា ប្រចាំខែឧសភា និង៥ខែ ដើមឆ្នាំ២០២០)
 
 យោងលើលិខិតជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខ៣៩១៥ សហវ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ជម្រាបជូន លោកឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ស្តីអំពី ការអនុញ្ញាតឲ្យនាំចេញអង្ករ ស ឡើងវិញ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) មានកិត្តិយសសូមជម្រាប និងជូនដំណឹងដល់សមាជិក សមាជិកា ទាំងអស់ ជាពិសេសរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ
 
 កម្ពុជាសំរេចការនាំចេញអង្កររបស់ខ្លួនក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ​២០២០ បានជាង​៣០ម៉ឺនតោន ដែលបរិមាណនេះស្មើនឹងជាង​៤៨%​នៃការនាំចេញសរុប របស់​ឆ្នាំ២០១៩។ ការនាំចេញ៤ខែដំបូងមានចំនួន ៣០០,២៥២​ តោន គឺមានកំណើនចំនួន ៤១%​ បើប្រៀបជាមួយ ៤ខែ ដើមឆ្នាំ ២០១៩ ដែលនាំចេញ បានប្រមាណត្រឹម ចំនួន​ ២១៣,៧៦៣ តោន តែប៉ុណ្ណោះ។ នេះជាកំនើនមួយដែលគួរឲ្យកត់សំគាល់បំផុតរបស់កម្ពុជា ដែលបានសំរេចការនាំចេញមានតួលេខខ្ពស់បំផុតក្នុងរយៈពេល៤ខែដើមឆ្នាំ នៃការនាំចេញរបស់កម្ពុជាក្នុងរយៈ១០ឆ្នាំចុងក្រោយ។
 
 ការនាំចេញអង្កររបស់ប្រទេសកម្ពុជា ក្នុងខែមីនា ឆ្នាំ២០២០ នេះមានបរិមាណចំនួន ៩៤ ៤៤៩ តោន គឺមានកំណើន ជិត ១០% ធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២០។ ហើយបើប្រៀបធៀបទៅនឹងខែមីនា ដូចគ្នា ក្នុងឆ្នាំ២០១៩ វិញ ឃើញថាមានកំណើននាំចេញរហូតដល់ ៦២% ស្របពេលដែលខែមីនា ឆ្នាំ២០១៩ បាននាំចេញត្រឹមតែ ៥៨ ៣៣៥ តោនតែប៉ុណ្ណោះ។  (របាយការណ៍សង្ខេប) 
 
 ការនាំចេញអង្កររបស់ប្រទេសកម្ពុជា ក្នុងខែមីនា ឆ្នាំ២០២០ នេះមានបរិមាណចំនួន ៩៤ ៤៤៩ តោន គឺមានកំណើនជិត ១០% ធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២០។ ហើយបើប្រៀបធៀបទៅនឹងខែមីនា ដូចគ្នា ក្នុងឆ្នាំ២០១៩ វិញ ឃើញថា មានកំណើននាំចេញរហូតដល់ ៦២% (របាយការណ៍សង្ខេប)
 

សហព័ន្ធស្រូវអង្ករកម្ពុជា​(ស.អ.ក) សូមជូនដំណឹងដល់សមាជិក សមាជិកាទាំងអស់ដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញឲ្យបានជ្រាបថា៖ ដើម្បីធានាសន្តិសុខស្បៀងជាពិសេសអង្ករ សម្រាប់បង្ការត្រៀមទុក ក្នុងករណីដែលកាលៈទេសៈប្រទេសកម្ពុជាយើង និងពិភពលោកមានការពីជំងឺកូវីដ១៩ (COVID-19) ក្នុងរយៈពេលវែង។

 

 ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា ដោយសារការផ្សព្វផ្សាយព័ត៌មានមួយចំនួនពីការឆ្លងរាតត្បាតនៃជំងឺឆ្លង កូវីដ១៩ (COVID19) បានបន្តកើនឡើងក្នុងប្រទេសកម្ពុជា 

 
 
 
 ការនាំចេញអង្កររបស់កម្ពុជា មានកំនើនគួរអោយកត់សំគាល់ គឺបាននាំចេញជាង 86000តោន នៅក្នុងខែកុម្ភៈ 2020 ដែលកើនជាង 35000តោន ធៀបទៅខែ មករាឆ្នាំ2020
 
Prev12Next


តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 14 July 2020)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 13 July 2020)
 

 
  
Export Statistic
by Metric Tons
Monthly 2017 2018 2019 2020
1. january 48.820 62.623 59.625 50.450
2. February 60.731 47.809 52.861 86.049
3. March 57.127 50.683 58.335 94.449
4. April 45.716 36.239 42.942 69.304
5. May 45.243 42.865 36.409 55.845
6. June 30.925 31.318 31.366 41.563
7. July 27.000 25.543 26.475 ---
8. August 56.274 44.558 34.032 ---
9. September 49.776 47.626 56.541 ---
10. October 70.149 45.543 59.354 ---
11. November 70.122 62.433 56.209 ---
12. December 73.442 128.985 105.957 ---
Yearly Export 635.325 626.225 620.106 397.66
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.