ព័ត៌មាន &ព្រឹត្តិការណ៍
សហព័ន្ធស្រូវអង្ករកម្ពុជា(ស.អ.ក) ជាស្ថាប័នមិនគិតប្រាក់ចំនេញឈានមុខមួយក្នុងវិស័យឯកជន​ដោយ​មាន​កាតព្វកិច្ច​ចម្បង​ក្នុង​ការជំរុញ និង​ពង្រឹង​គ្រប់​ភាគី​ពាក់​ព័ន្ធ​សំខាន់ៗ​ក្នុង​ខ្សែ​ចង្វាក់​វិស័យ​ស្រូវអង្ករ ជា​ពិសេស កសិករ សហគមន៍​កសិកម្ម ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ដោយ​បាន​ទទួល​ស្គាល់​ដោយ​អនុក្រឹត្យ​លេខ ២២៤ អនក្រ.បក ចុះថ្ងៃ​ទី០៨ ខែសីហា ឆ្នាំ២០១៤ ដោយ​រាជ​រដ្ឋាភិបាល។
ប្រធានសហព័ន្ធសម្រាប់អាណត្តិទី២៖ ឯកឧត្តម សុខ ពុទ្ធីវុធ ដោយទទួលបានសំឡេង ១១៣/១៩២។

ក្រុមប្រឹក្សាភិបាលសហព័ន្ធរួមមាន៖ ១៧រូប (ដោយ​យោង​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​ពាណិជ្ជកម្ម) ក្រុម​ប្រឹក្សាភិបាល​ចំនួន ៣រូប ចេញ​ពី​តំណាង​សហគមន៍​កសិករ និង តំណាង​ពីក្រុមហ៊ុន Green Trade ចំនួន ១រូប ត្រូវ​ជាប់​ដោយ​ស្វ័យប្រវត្តិ ហើយ ១២រូប​ទៀត​បោះឆ្នោត​ចេញ​ពី​សមាជិក​សហព័ន្ធ។ សូមមើលលទ្ធផលខាងក្រោម៖

ភ្នំពេញថ្ងៃទី ៣០ខែឧសភាឆ្នាំ ២០១៦​៖ ដោយ​​​មាន​ការ​អនុញ្ញា​​​ត​​ និង ការ​សហការ​​យ៉ាង​ជិតស្និទ្ធ​​ប្រកប​ដោយ​​​ការ​យក​ចិត្តទុក​ដាក់​​​ពី​ក្រសួង​ពាណិជ្ជកម្ម លេខា​ធិការដ្ឋាន​​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា បានរៀបចំ​​ ព្រឹត្តិការណ៍​ធំ​ៗ​​ចំនួន​​ពី​​ក្នុង​ថ្ងៃ​ទី​​មួយ គឺ​«កម្មវិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​អាណត្តិទី២» និង «កម្មវិធី​មហាសន្និបាត​បូក​សរុបការងារ​អាណត្តិទី១» ដែល​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២ ខែ​កក្កដា ឆ្នាំ២០១៦ នៅ​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ ភូគីត្រា

សូមគោរពជូនសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ជាទីគោរព!

យោង៖ -    ប្រកាស​​លេខ ១៨៣ ពណ.អវន.ប្រក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្តីពី ការបង្កើត​ក្រុមការងារ​រៀបចំ​ការបោះឆ្នោត​​ជ្រើសរើស​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

-       សេចក្តីណែនាំលេខ ១៨៧៧ ពណ.អវន ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្តីពី នីតិ​វិធី​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​ និង​សមាជិក​ក្រុម​ប្រឹក្សាភិបាល​សហព័ន្ធស្រូវអង្ករកម្ពុជា។

សិរីសួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព.ស ២៥៦០!
សូមអបអរសាទរ និងគោរពជូនពរ ជូនចំពោះ ឯកឧត្តម វេង សាខន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ!
សូមអបអរសាទរ និង​គោរពជូនពរ ជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី សុ៊ន ចាន់ថុល រដ្ឋមន្ត្រី​​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន!
សូមអបអរសាទរ និង​គោរពជូនពរ ជូនចំពោះ ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ថ្មី!
សហព័ន្ធស្រូវអង្ករកម្ពុជា សូម​ជម្រាប​ជូន​ដល់​សមាជិក​ទាំង​អស់​មេត្តា​ជ្រាប​ថា ផលិត​ផល​កសិកម្ម​មិន​ទាន់​កែច្នៃ ពិសេស​ស្រូវ​អង្ករ​ត្រូវ​បាន​លើក​លែង​អាករ​លើ​តម្លៃ​បន្ថែម (VAT) តាមរយៈ​ប្រកាស​លេខ ៤៩៥ សហវ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
កិច្ចប្រជុំ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និង​​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​អភិវឌ្ឍន៍​វិស័យឯកជន​ដោយ​មាន​ការ​ចូលរួម​ពី ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អនុ​ប្រធាន​ប្រចាំការ ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធាន​ក្រុមការងារទី៩ សមាជិក​សហព័ន្្ធ​ស្រូវអង្ករ​កម្ពុជា និង​មន្ត្រី​អញ្ជើញ​មក​ពី​ស្ថាប័ន​ពាក់​ព័ន្ធនានា។

តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 17 August 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 16 August 2021)
             
  
Export Statistic
by Metric Tons
Monthly 2021 2022 2023 2024
1. january 34.273 53.036 36.900 46.221
2. February 41.949 50.022 60.567 43.932
3. March 77.466 67.481 79.114 ---
4. April 38.807 50.599 38.740 ---
5. May 40.536 62.537 62.863 ---
6. June 47.419 43.525 51.449 ---
7. July 29.415 23.702 33.075 ---
8. August 33.582 38.098 38.991 ---
9. September 67.251 60.361 54.882 ---
10. October 49.471 59.888 73.343 ---
11. November 72.010 49.849 65.706 ---
12. December 84.890 77.906 60.693 ---
Yearly Export 617.069 637.004 656.323 90.153
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.