ព័ត៌មាន &ព្រឹត្តិការណ៍
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមធ្វើសក្សីក្នុងពីធីចុះកិច្ចសន្យាកសិកម្ម ជាមួយសហគមន៍ចំនួន ៣១ នៅក្នុងខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ព្រះវិហារ។
នាព្រឹកថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧​ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការនៃសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមប្រជុំជាមួយ កញ្ញា Petra Voionmaa ដែលជាទីប្រឹក្សាផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព
 នារសៀល ថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ា​ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការនៃសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមប្រជុំជាមួយលោក Kasmirhan Pengiran Tahir អគ្គរាជទូតប្រទេស​ព្រុយ​ណេ​ដា​រូ​សា​ឡឹម
 នារសៀលថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមក្នុងវេទិកាធុរកិច្ចលើកទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។
នារសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំជាមួយលោក Wong Keet Loong ដែលជាអគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា និងសហការីចំនួនពីររូបទៀត
នារសៀលថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ឧកញ៉ាចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមប្រជុំជាមួយ លោក Toshiaki Ono ដែលជាអ្នកជំនាញជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនៃធនាគារពិភពលោកប្រចាំកម្ពុជា និងសហការី ដើម្បីស្វែងយល់ ក៏ដូចជាពិភាក្សាអំពីវិស័យស្រូវអង្ករកម្ពុជា
នារសៀលថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នាទីស្តីការក្រសួងពាណិជ្ជកម្ម ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសលើកទី០១

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមសម្ពោធដាក់ឱ្យដំណើរការរោងម៉ាស៊ីនកិនស្រូវ ឃ្លាំង និងឡសម្ងួត ឈិត ប៊ុនថន នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយកម្មវិធីសម្ពោធនេះក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ ព្រមទាំងអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋចំនួនប្រមាណ ២០០​ នាក់។

 

នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាក្រុមហ៊ុននាំចេញអង្ករចំនួន ១៥ក្រុមហ៊ុន ដែលមានសមាសភាពអ្នកចូលរួមចំនួន ៣៨នាក់បានចូលរួមតាំងពិព័រណ៍ និងចូលរួមទសន្សនកិច្ចពាណិជ្ជកម្ម នៅក្នុងកម្មវិធីពិព័រណ៍ចំណីអាហារ និងភេសជ្ជៈ អន្តរជាតិ Thaifex-Anuga Asia ដែលប្រារព្ធឡើងនៅក្នុងមជ្ឈមណ្ឌល IMPACT MUANG THONG THANI,ទីក្រុងបាងកកប្រទេសថៃ។

 

នាព្រឹកថ្ងៃទីពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នាទីស្នាក់ការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា មានកិច្ចប្រជុំតាមប្រព័ន្ធអនឡាញពីចំងាយ ដែលភាគី COFCO ដឹកនាំដោយ លោក Zhao KAI ប្រធានប្រតិបត្តិនៃក្រុមហ៊ុនCOFCO និងសហការី និងភាគីក្រុមហ៊ុន Green Trade ដឹកនាំដោយ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុន ហ្គ្រីនត្រេដ និង ភាគីសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងអនុប្រធាន សមាជិក សមាជិកា ចំនួន ៦រូប ។


តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 17 August 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 16 August 2021)
             
  
Export Statistic
by Metric Tons
Monthly 2021 2022 2023 2024
1. january 34.273 53.036 36.900 46.221
2. February 41.949 50.022 60.567 43.932
3. March 77.466 67.481 79.114 ---
4. April 38.807 50.599 38.740 ---
5. May 40.536 62.537 62.863 ---
6. June 47.419 43.525 51.449 ---
7. July 29.415 23.702 33.075 ---
8. August 33.582 38.098 38.991 ---
9. September 67.251 60.361 54.882 ---
10. October 49.471 59.888 73.343 ---
11. November 72.010 49.849 65.706 ---
12. December 84.890 77.906 60.693 ---
Yearly Export 617.069 637.004 656.323 90.153
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.