|
ការជ្រើសរើសប្រធានផ្នែក បុគ្គលិកផ្នែក និងតំណាងប្រចាំតំបន់រួមមាន៖
១. ផ្នែកការងាររោងម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុក
២. បុគ្គលិកផ្នែកការនាំចេញ និងទីផ្សារអន្តរជាតិ
៣. បុគ្គលិកផ្នែកពូជ និងការងារកសិករ
៤. តំណាងចំនួន ៥រូប ប្រចាំតំបន់ទាំង ៥ របស់សហព័ន្ធ។
|
|
|
នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ បានដឹកនាំកិច្ចប្រជុំពិភាក្សានិងពិគ្រោះយោបល់ជាមួយសមាជិក អ្នកពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ប្រមាណជាជាង ១០០នាក់ ដើម្បីរកដំណោះស្រាយ
|
|
|
នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៦នេះ វេទិកាស្រូវអង្ករលើកទី៥ ត្រូវបានប្រារព្ធធ្វើនៅសណ្ឋាគារសុខាភ្នំពេញ ដែលទទួលបានការអញ្ជើញបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
|
|
|
ពិធីបុណ្យស្រូវអង្ករកម្ពុជា ២០១៦ បានប្រារព្វធ្វើនៅរសៀលថ្ងៃអាទិត្យទី ២៤ ខែមករា ឆ្នាំ ២០១៦នេះ នៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីម៉ោង ១: ០០រសៀល ដល់ម៉ោង ៥: ០០ល្ងាច។
|
|
|
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៥ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ រួមជាមួយក្រុមការងារបុគ្គលិកលេខាធិការដ្ឋានសហព័ន្ធ បានចុះជួបប្រជុំនិងសំណេះសំណាលជាមួយសមាជិករោងម៉ាស៊ីនកិនស្រូវក្នុងខេត្តព្រៃវែង កំពង់ចាម និងត្បូងឃ្មុំ នៅសាលប្រជុំសភាពាណិជ្ជកម្មខេត្តព្រៃវែង។
|
|
|
នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ ប្រធាន ស.អ.ក លោក សុខ ពុទ្ធីវុធ បានចូលរួមនៅក្នុងសិក្ខាសាលាមួយស្តីពីការចែករំលែកបទពិសោធន៍លើការអភិវឌ្ឍវិស័យស្រូវអង្ករសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅក្រសួងកសិកម្ម និងព្រៃឈើ ប្រទេសឡាវ (PDR)។
|
|
|
នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៥ ប្រធានសហពន្ធ័ស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ បានដឹកនាំដំណើរទស្សនកិច្ចសិក្សាទៅមជ្ឈមណ្ឌលផលិតពូជស្រូវរបស់ក្រុមហ៊ុន អិលប៊ិអិន (LBN) នៅស្រុកស្ទោង ខេត្តកំពង់ធំ
|
|
|
នារសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ៩ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល តំណាងសមាជិកក្រុមប្រឹក្សាភិបាល និងបុគ្គលិក ស.អ.ក ប្រមាណជា ១៧ រូប នៅឯការិយាល័យលេខាធិការដ្ឋាន។
|
|
|
កំពង់ផែស្វយ័ត ភ្នំពេញ (ក.ស.ភ.) បានចេញសេចក្តីជូនដំណឹងអំពី ការគិតថ្លៃបញ្ចុះតម្លៃលើកដាក់លើទីលាន (LoLo Charge) ទៅលើការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់បណ្តាប្រទេសដទៃទៀត ដោយចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៥ នេះតទៅ ក.ស.ភ. នឹងធ្វើការបញ្ចុះតម្លៃលើកដាក់លើទីលាន (LoLo Charge) មកត្រឹម 36.00 (ពុំទាន់រួមបញ្ចូលVAT10%) ក្នុងមួយទូកកុងតឺន័រ២០ហ្វីតសម្រាប់ការនាំចេញរាល់ទំនិញជាកសិផល ទាំងអស់តាមច្រក ក.ស.ភ. លើកលែងតែដំណាំកៅស៊ូ។
|
|
|
ចាប់ពី ១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ហ៊ីមខទៀត និង លោក ផុន ខេមរា បុគ្គលិក ស.អ.ក ចូលរួមក្នុង សិក្ខាសាលាថ្នាក់តំបន់ ចំនួន ៣ ថ្ងៃ ស្តីពី “ការគាំទ្រវិស័យស្រូវអង្ករ សម្រាប់កាត់បន្ថយភាពក្រីក្រ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ” នៅឯសណ្ឋាគារ Peninsula ទីក្រុងបាងកក ប្រទេសថៃ។
|
|