ព័ត៌មាន &ព្រឹត្តិការណ៍
 នារសៀលថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានដឹកនាំប្រជុំតាមរយៈប្រព័ន្ធ Zoom ជាមួយសហព័ន្ធស្រូវ-អង្ករកម្ពុជា
នាព្រឹកថ្ងៃអាទិត្យ​ ១៣កើត​ ខែទុតិយាសាឍ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ២០២៣​ លោក​ យន់​ ហុង​ ប្រធានស្តីទី និង​ឧកញ៉ា​ យិន​ វែង​អាន​ លោក​ រស់​ សុផារិទ្ធ​ អនុប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមជាមួយសមាជិកដែលជារោងម៉ាស៊ីនកិនស្រូវមកពីខេត្តបាត់ដំបង​ បន្ទាយមានជ័យ ពោធិ៍សាត់​ និងកំពង់ធំ បានចូលរួមប្រជុំ ក្រោមអធិបតីភាព​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​
នារសៀលថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានជួបពិភាក្សាការងារជាមួយ កញ្ញា Marisa Haruta ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ព្រមទាំងសហការី ទាក់ទងទៅនឹងបច្ចេកវិទ្យាទំនើបៗ

នាព្រឹកថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ពុទ្ធិវុធ សហប្រធានក្រុមការងារ “ឈ” ផ្នែកឯកជន ផ្នែកស្រូវ-អង្ករ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា លោក កាន់ គន្ធី អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ៣រូប បានចូលរួមប្រជុំផ្សព្វផ្សាយ និងចែករំលែកអំពីការរកឃើញ និងផែនការសម្រាប់ការផ្សព្វផ្សាយការជំរុញការធ្វើទីផ្សារអង្ករដែលលាយវីតាមីន

 

នារសៀលថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានជួបប្រជុំជាមួយអ្នកនាង ឌិន ស៊ាងឡាយ សហការីជាន់ខ្ពស់ផ្នែករូបត្ថម្ភនៃកម្មវិធីស្បៀងអាហារពិភពលោក(WFP) កញ្ញា Jessica Agnew នាយិការង និងលោក Anubhab Gupta ដែលជាជំនួយការនាយកផ្នែកកសិកម្ម និងអនុវត្តន៍សេដ្ឋកិច្ច មកពី Virginia Tech

 

នារសៀលថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នៅមន្ទីរកសិកម្ម ខេត្តតាកែវ លោក កាន់ គន្ធី អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមជាអធិបតីភាព និងសាក្សីក្នុងការចុះកិច្ចសន្យាកសិកម្ម រវាងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា សាជីវកម្មកសិកម្មកម្ពុជា CACC

នាព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសមាជិក សមាជិកា នៃហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមក្នុងកម្មវិធីចុះកិច្ចសន្យាកសិកម្មរវាងរោងកិនស្រូវចំនួន៦ និងសហគមន៍ចំនួន៤៦ នៅខេត្តកំពង់ធំ។

នារសៀលថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់នៃសហព័ន្ធស្រុូវកម្ពុជា លោក យន់ ហុង  អនុប្រធាននៃសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកសមាជិកាចំនួនប្រាំរូប បានចូលរួមកិច្ចប្រជុំជាមួយកញ្ញា Jiali Pan ដែលជានាយកផ្នែកកិច្ចការសាធារណៈ និងលោក ឆាយ ម៉េង អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិ នៃក្រុមហ៊ុនអាលីបាបា (Alibaba)

នាព្រឹកថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៣ ឧកញ៉ា​ ចាន់​ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក​ចំនួន​៦០រូបអញ្ជើញចូលរួម​ពិធីសម្ពោធការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន​ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ MARIA AMELITA C. AQUINO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋហ្វីលីពីន


តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 17 August 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 16 August 2021)
             
  
Export Statistic
by Metric Tons
Monthly 2021 2022 2023 2024
1. january 34.273 53.036 36.900 46.221
2. February 41.949 50.022 60.567 43.932
3. March 77.466 67.481 79.114 ---
4. April 38.807 50.599 38.740 ---
5. May 40.536 62.537 62.863 ---
6. June 47.419 43.525 51.449 ---
7. July 29.415 23.702 33.075 ---
8. August 33.582 38.098 38.991 ---
9. September 67.251 60.361 54.882 ---
10. October 49.471 59.888 73.343 ---
11. November 72.010 49.849 65.706 ---
12. December 84.890 77.906 60.693 ---
Yearly Export 617.069 637.004 656.323 90.153
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.