ព័ត៌មាន &ព្រឹត្តិការណ៍
 នាថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នាការិយាល័យ ស.អ.ក មាន កិច្ចប្រជុំផ្តួចផ្តើមលើគម្រោងកិច្ចសហការរវាង ស.អ.ក និង គម្រោង ARISE+, Component 3 របស់ GIZ ដែលដឹកនាំដោយ បុគ្គលិកលេខាធិការដ្ឋានស.អ.ក និង លោក Udo Gartner អ្នកដឹកនាំក្រុមនៃគម្រោង ARISE+, Component 3 របស់ GIZ

នារសៀលថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំពិគ្រោះយោបល់ ផ្តល់ និងទទួលព័ត៌មានជាមួយវិស័យឯកជនលើការចរចារលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចារ។

ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការនាំចេញ ៣៥៦ ០៩៧តោន ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២០ ដែលមានកំណើន ជាង ៤២% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៥០ ​១៧២តោន។ ប្រទេសចិនបានគ្រប់គ្រងចំនួន ៣៨% នៃទីផ្សារនាំចេញរបស់កម្ពុជា។ បន្ទាប់គឺ បណ្តាប្រទេសនៅក្នុងអឺរ៉ុបមានចំនួន ៣៤% បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ាន មានចំនួន ១៣% និងប្រទេសផ្សេងទៀត រួមមាន អូស្ត្រាលី ហ្កាប៉ុង សហរដ្ឋអាមេរិក ។ល។ មានចំនួន ១៥%។
 យោងលើលិខិតជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខ៣៩១៥ សហវ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ជម្រាបជូន លោកឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ស្តីអំពី ការអនុញ្ញាតឲ្យនាំចេញអង្ករ ស ឡើងវិញ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) មានកិត្តិយសសូមជម្រាប និងជូនដំណឹងដល់សមាជិក សមាជិកា ទាំងអស់ ជាពិសេសរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ
 (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក លន់យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួម កិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា (Rice Export Cost Study) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម និង មន្ត្រីកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (CAVAC) នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
 នាថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទីព្រឹក នៅបន្ទប់ប្រជុំធំនៃអាគារ “ឃ” នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី “ស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និង វិធានការចាំបាច់នានា” ។ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដែលកិច្ចប្រជុំពិគ្រោះយោបល់នេះ ដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

កម្ពុជាសំរេចការនាំចេញអង្កររបស់ខ្លួនក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ​២០២០ បានជាង​៣០ម៉ឺនតោន ដែលបរិមាណនេះស្មើនឹងជាង​៤៨%​នៃការនាំចេញសរុប របស់​ឆ្នាំ២០១៩។ ការនាំចេញ៤ខែដំបូងមានចំនួន ៣០០,២៥២​ តោន គឺមានកំណើនចំនួន ៤១%​ បើប្រៀបជាមួយ ៤ខែ ដើមឆ្នាំ ២០១៩ ដែលនាំចេញ បានប្រមាណត្រឹម ចំនួន​ ២១៣,៧៦៣ តោន តែប៉ុណ្ណោះ។ នេះជាកំនើនមួយដែលគួរឲ្យកត់សំគាល់បំផុតរបស់កម្ពុជា ដែលបានសំរេចការនាំចេញមានតួលេខខ្ពស់បំផុតក្នុងរយៈពេល៤ខែដើមឆ្នាំ នៃការនាំចេញរបស់កម្ពុជាក្នុងរយៈ១០ឆ្នាំចុងក្រោយ។

ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំជាផ្លូវការជាមួយនឹងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានស្នើសុំឲ្យកម្ពុជានាំចេញអង្ករទៅកាន់ប្រទេសរបស់ខ្លួន ដើម្បីទប់ស្កាត់បញ្ហាកង្វះខាតស្បៀងអាហារនាពេលខាងមុខ បន្ទាប់ពីប្រទេសវៀតណាមបានផ្អាកការនាំចេញអង្ករ ដោយសារជំងឺកូវីដ១៩។ ភាគីកម្ពុជា បានធានានូវបរិមាណដែលកម្ពុជាអាចផ្គត់ផ្គង់អង្ករឲ្យទីម័រខាងកើតបានចាប់ពីខែឧសភានេះទៅ ដែលអាចមានប្រមាណជា ២០០០០ តោន ប្រសិនបើតម្លៃព្រមព្រៀង។

កិច្ចសម្ភាសន៍ជាសម្លេងរបស់លោកឧកញ៉ា ហ៊ុន ឡាក់ ជាមួយនឹងវិទ្យុបារាំងអន្តរជាតិ (RFI)  

ចាប់ពីថ្ងៃទី៥​មេសាទៅ ការ​នាំអង្ករ«»ទៅ​លក់​នៅក្រៅ​ប្រទេស​ត្រូវបាន​រដ្ឋាភិបាល​បញ្ជាឲ្យ​ផ្អាក​ ខណៈ​កម្ពុជាកំពុង​ជួបវិបត្តិកូវីដ១៩។ ​​ឆ្លើយតប​នឹង​ការ​ផ្អាកមិនឲ្យ​លក់​ស្រូវ​អង្ករចេញទៅ​ក្រៅ​ប្រទេសនេះ ស​ហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជំរុញឲ្យ​រោង​ម៉ាស៊ីន​ និង​ក្រុម​ហ៊ុន​ ទទួល​ទិញ​ស្រូវ​ពីកសិករ​ក្នុង​តម្លៃ​តាមទីផ្សារ​។ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានគូសបញ្ជាក់ថា បញ្ហាកូវីដ១៩គឺជាឱកាសល្អមួយ​ឲ្យ​កសិករខ្មែរ​បង្កើនការដាំស្រូវបន្ថែម​ព្រោះទី​ផ្សារ​ស្រូវអង្ករ​កំពុងមានតម្លៃ។

ការនាំចេញអង្កររបស់ប្រទេសកម្ពុជា ក្នុងខែមីនា ឆ្នាំ២០២០ នេះមានបរិមាណចំនួន ៩៤ ៤៤៩ តោន គឺមានកំណើន ជិត ១០% ធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២០។ ហើយបើប្រៀបធៀបទៅនឹងខែមីនា ដូចគ្នា ក្នុងឆ្នាំ២០១៩ វិញ ឃើញថាមានកំណើននាំចេញរហូតដល់ ៦២% ស្របពេលដែលខែមីនា ឆ្នាំ២០១៩ បាននាំចេញត្រឹមតែ ៥៨ ៣៣៥ តោនតែប៉ុណ្ណោះ។  (របាយការណ៍សង្ខេប)


តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 17 August 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 16 August 2021)
             
  
Export Statistic
by Metric Tons
Monthly 2021 2022 2023 2024
1. january 34.273 53.036 36.900 46.221
2. February 41.949 50.022 60.567 43.932
3. March 77.466 67.481 79.114 ---
4. April 38.807 50.599 38.740 ---
5. May 40.536 62.537 62.863 ---
6. June 47.419 43.525 51.449 ---
7. July 29.415 23.702 33.075 ---
8. August 33.582 38.098 38.991 ---
9. September 67.251 60.361 54.882 ---
10. October 49.471 59.888 73.343 ---
11. November 72.010 49.849 65.706 ---
12. December 84.890 77.906 60.693 ---
Yearly Export 617.069 637.004 656.323 90.153
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.