ព័ត៌មាន &ព្រឹត្តិការណ៍

ការនាំចេញអង្កររបស់ប្រទេសកម្ពុជា ក្នុងខែមីនា ឆ្នាំ២០២០ នេះមានបរិមាណចំនួន ៩៤ ៤៤៩ តោន គឺមានកំណើនជិត ១០% ធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២០។ ហើយបើប្រៀបធៀបទៅនឹងខែមីនា ដូចគ្នា ក្នុងឆ្នាំ២០១៩ វិញ ឃើញថា មានកំណើននាំចេញរហូតដល់ ៦២%

 សហព័ន្ធស្រូវអង្ករកម្ពុជា​(ស.អ.ក) សូមជូនដំណឹងដល់សមាជិក សមាជិកាទាំងអស់ដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញឲ្យបានជ្រាបថា៖ ដើម្បីធានាសន្តិសុខស្បៀងជាពិសេសអង្ករ សម្រាប់បង្ការត្រៀមទុក ក្នុងករណីដែលកាលៈទេសៈប្រទេសកម្ពុជាយើង និងពិភពលោកមានការពីជំងឺកូវីដ១៩ (COVID-19) ក្នុងរយៈពេលវែង។

ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា ដោយសារការផ្សព្វផ្សាយព័ត៌មានមួយចំនួនពីការឆ្លងរាតត្បាតនៃជំងឺឆ្លង កូវីដ១៩ (COVID19) 

 "កិច្ចពិភាក្សាប្រចាំសប្តាហ៍" របស់ស្ថានីយទូរទស្សន៍ BTV ផ្តោតសំខាន់លើប្រធានបទ "បរិមាណស្បៀងនៅកម្ពុជា ក្នុងអំឡុងពេលបញ្ហាការរីករាលដាលនៃវីរុសខូវីដ១៩ (COVID19)" ដែលបានចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

នាថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឧកញ៉ា ចាន់ សុឃាំង ប្រធានស្តីទីសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលជួបពិភាក្សាជាមួយនឹងលោក Yasuhisa Ojima តំណាង IMF ប្រចាំប្រទេសកម្ពុជា

ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំរបស់ធនាគារអភិវឌ្ឍន៍ជនបទ (RDB) មានកិច្ចប្រជុំពិភាក្សាការងាររវាងធនាគារអភិវឌ្ឍន៍ជនបទ ដឹកនាំដោយឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

ថ្ងៃច័ន្ទ ១ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយអគ្គលេខាធិការ សមាគមន៍រោងចក្រកាត់ដេរ សមាគមន៍អ្នកផលិតស្បែកជើង ប្រធានប្រតិបត្តិសភាពាណិជ្ជកម្មក្រុងព្រះសីហនុ

សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដល់ សាធារណជនមេត្តាជ្រាបថា ដោយសារព័ត៌មាននៃការរីករាលដាលនៃជម្ងឺឆ្លង កូវីដ១៩ (COVID-19) បានធ្វើឱ្យមានក្តីបារម្ភដល់ប្រជាជនកម្ពុជាយើង ដែលជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសមានឈ្មួញមួយចំនួនបានដំឡើង ថ្លៃអង្ករ។

ការនាំចេញអង្កររបស់កម្ពុជា មានកំនើនគួរអោយកត់សំគាល់ គឺបាននាំចេញជាង 86000តោន នៅក្នុងខែកុម្ភៈ 2020 ដែលកើនជាង 35000តោន ធៀបទៅខែ មករាឆ្នាំ2020

ថ្ងៃច័ន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសាលប្រជុំនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមកិច្ចប្រជុំក្រុមការងារទី ៦ “ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព សហប្រធានទាំងពីរ គឺ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល


តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 17 August 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 16 August 2021)
             
  
Export Statistic
by Metric Tons
Monthly 2021 2022 2023 2024
1. january 34.273 53.036 36.900 46.221
2. February 41.949 50.022 60.567 43.932
3. March 77.466 67.481 79.114 ---
4. April 38.807 50.599 38.740 ---
5. May 40.536 62.537 62.863 ---
6. June 47.419 43.525 51.449 ---
7. July 29.415 23.702 33.075 ---
8. August 33.582 38.098 38.991 ---
9. September 67.251 60.361 54.882 ---
10. October 49.471 59.888 73.343 ---
11. November 72.010 49.849 65.706 ---
12. December 84.890 77.906 60.693 ---
Yearly Export 617.069 637.004 656.323 90.153
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.