ព័ត៌មាន &ព្រឹត្តិការណ៍
នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ឯ.ឧ សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនសូម៉ា ហ្គ្រុប ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ ពីថ្ងៃ១០ ដល់ថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៧។
ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាសម្រេច​​ ទទួល​ស្គាល់​លើផែនការ៥ឆ្នាំរបស់សហព័ន្ធដែលបានកែសម្រួលថ្មី

​ផែនការ​សកម្មភាពថ្មី​រយៈពេល​៥ឆ្នាំ (២០១៧-២០២២) ត្រូវ​បាន​ក្រុមប្រឹក្សា​ភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា​​អនុម័ត​កាលពីថ្ងៃទី​​៨ខែឧសភាឆ្នាំ​២០១៧

កិច្ច​ប្រជុំក្រុមប្រឹក្សា​ភិបាល​ ជាកិច្ច​ប្រជុំ​កម្រិតខ្ពស់បំផុត​របស់​សហព័ន្ធស្រូវអង្ករ​កម្ពុជា ដើម្បី​ពិនិត្យ​មើល​​កិច្ច​ការសំខាន់ៗ។

​ខាង​ក្រោម​នេះ ជារបៀប​វារៈដែល​​​​​​​លេខាធិការ​ដ្ឋាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា បានព្រាងនិង​ទទួលបាន​ការយល់ព្រម​សម្រាប់​ការពិនិត្យ​ពិភាក្សា​​នៅ​ព្រឹកនេះ។

ថ្ងៃទី២៧ មេសា ២០១៧ សហព័ន្ធស្រូវអង្ករកម្ពុជា​បានចូលរួម​កិច្ចប្រជុំពិភាក្សា​លើសេចក្តីព្រមព្រាងបឋមនៃឯកសារ​ពង្រាងគោលនយោបាយស្រូវអង្ករថ្មី ​នៅទីស្តីការឧត្តមក្រុុមប្រឹក្សាសេដ្ឋកិច្ចជាតិ​​ដែលដឹកនាំ​ប្រជុំ​ដោយ​ ឯ.ឧ​ រស់​ សីលវ៉ា ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ដោយ​មានការ​អញ្ជើញចូលរួម​របស់ ឯ.ឧ​ ហ៊ាន វណ្ណហន
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១រសៀល សហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលជួបតំណាងក្រុមហ៊ុន CAMBO Ad Co., Ltd ពិភាក្សាក្នុងការស្វែងរកកិច្ចសហការពីសហព័ន្ធ ក្នុងការរៀបចំពិព័រណ៌និងជំនួបពាណិជ្ជកម្មចិន កម្ពុជា ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ នៅទីក្រុងភ្នំពេញ

នៅថ្ងៃទី២៤ខែមេសាឆ្នាំ២០១៧ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ រៀបចុះកិច្ចប្រជុំពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធនានាដើម្បីត្រៀមបង្កើត «គណ:កម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម» ដែលរាជរដ្ឋាភិបាលមានបំណងបង្កើត ដើម្បីជំរុញផលិតកម្មកសិកម្មឲ្យកាន់តែមានសន្ទុះនិងមានស្ថេរភាព។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ ក្រសួងពាណិជ្ជកម្ម និង សហព័ន្ធ បើកិច្ចប្រជុំរកដំណោះស្រាយលើការកំរិតនៃសារធាតុTricyclazole

តបតាមសំណើររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម ដឹកនាំដោយឯកឧត្តម សុខ សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបក្រុមការងារចំរុះក្នុងវិស័យស្រូវអង្ករ ដឹកនាំដោយ លោក នង វាសនា

សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមយ៉ាងយកចិត្តទុកដាក់ស្តាប់ក្នុងកម្មវិធីបិទមហាសន្និបាតរបស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ និងនេសាទ ឆ្នាំ២០១៦~២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៧~ ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅវិមានសន្តិភាព។

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា និង​សមាជិក​របស់ខ្លួន បានជួបប្រជុំជាពិសេសជាមួយ​ថ្នាក់​ដឹកនាំ​អគ្គនាយ​ក​ដ្ឋាន​កសិកម្មដើម្បី​ពិភាក្សាការងារសំខាន់ៗ ដែលកំពុង​ប្រឈម​នានា​ពេល​បច្ចុប្បនុ្ន។

តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 17 August 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 16 August 2021)
             
  
Export Statistic
by Metric Tons
Monthly 2021 2022 2023 2024
1. january 34.273 53.036 36.900 46.221
2. February 41.949 50.022 60.567 43.932
3. March 77.466 67.481 79.114 ---
4. April 38.807 50.599 38.740 ---
5. May 40.536 62.537 62.863 ---
6. June 47.419 43.525 51.449 ---
7. July 29.415 23.702 33.075 ---
8. August 33.582 38.098 38.991 ---
9. September 67.251 60.361 54.882 ---
10. October 49.471 59.888 73.343 ---
11. November 72.010 49.849 65.706 ---
12. December 84.890 77.906 60.693 ---
Yearly Export 617.069 637.004 656.323 90.153
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.