ព័ត៌មាន &ព្រឹត្តិការណ៍
ការជ្រើសរើសប្រធានផ្នែក បុគ្គលិកផ្នែក និងតំណាងប្រចាំតំបន់រួមមាន៖
១. ផ្នែកការងាររោងម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុក
២. បុគ្គលិកផ្នែកការនាំចេញ និងទីផ្សារអន្តរជាតិ
៣. បុគ្គលិកផ្នែកពូជ និងការងារកសិករ
៤. តំណាងចំនួន ៥រូប ប្រចាំតំបន់ទាំង ៥ របស់សហព័ន្ធ។
នៅ​ព្រឹក​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា លោក សុខ ពុទ្ធីវុធ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​និង​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ស្រូវអង្ករ​កម្ពុជា និង​ដៃ​គូ​អភិវឌ្ឍន៍​នានា ប្រមាណ​ជាជាង ១០០នាក់ ដើម្បី​រក​ដំណោះស្រាយ​​
នៅ​ព្រឹក​ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៦នេះ វេទិកា​ស្រូវ​អង្ករ​លើក​ទី៥ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សុខាភ្នំពេញ ដែល​ទទួល​បាន​ការ​អញ្ជើញ​បើក​កម្មវិធី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា។
ពិធីបុណ្យស្រូវអង្ករកម្ពុជា ២០១៦ បានប្រារព្វធ្វើនៅរសៀលថ្ងៃអាទិត្យទី ២៤ ខែមករា ឆ្នាំ ២០១៦នេះ នៅ​​សណ្ឋាគារ​​សុខាភ្នំពេញ ចាប់​ពី​ម៉ោង ១: ០០​រសៀល ដល់​ម៉ោង ៥: ០០​ល្ងាច។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៥ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ រួម​ជាមួយ​ក្រុម​ការងារ​បុគ្គលិក​លេខាធិការដ្ឋាន​​សហព័ន្ធ បាន​ចុះ​ជួប​ប្រជុំ​និង​សំណេះ​សំណាល​ជាមួយ​សមាជិក​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក្នុង​ខេត្តព្រៃវែង កំពង់ចាម និងត្បូងឃ្មុំ នៅ​សាល​ប្រជុំ​សភា​ពាណិជ្ជកម្ម​ខេត្តព្រៃវែង។
នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ ប្រធាន ស.អ.ក លោក សុខ ពុទ្ធីវុធ បាន​ចូលរួម​នៅ​ក្នុង​សិក្ខាសាលា​មួយ​ស្តីពី​ការចែករំលែក​បទពិសោធន៍​លើ​ការ​អភិវឌ្ឍវិស័យ​ស្រូវ​អង្ករ​សម្រាប់​ការ​កាត់​បន្ថយភាព​ក្រីក្រ​នៅ​ក្រសួង​​កសិកម្ម និង​ព្រៃឈើ ប្រទេសឡាវ (PDR)។
នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៥ ប្រធានសហពន្ធ័ស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ បាន​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​មជ្ឈមណ្ឌល​ផលិត​ពូជ​ស្រូវ​របស់​ក្រុមហ៊ុន អិលប៊ិអិន (LBN) នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ

នារសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាភិបាល​លើកទី ៩ ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​ក្រុម​ប្រឹក្សាភិបាល តំណាង​​​សមាជិក​​ក្រុមប្រឹក្សា​ភិបាល និងបុគ្គលិក ស.អ.ក ប្រមាណជា ១៧ រូប នៅ​ឯការិយាល័យ​លេខាធិការដ្ឋាន។


កំពង់ផែស្វយ័ត ​ភ្នំពេញ​ (ក.ស.ភ.) បាន​ចេញ​​សេចក្តី​​ជូន​ដំណឹង​អំពី​ ការ​​គិត​​​ថ្លៃ​​​​បញ្ចុះ​​​តម្លៃ​​​លើ​ក​​​ដាក់​​​លើ​​​ទីលាន (LoLo Charge) ទៅ​លើ​​ការ​​នាំ​​ចេញ​​ផលិត​ផល​​កសិកម្ម​​កម្ពុជា​ ទៅ​កាន់​​បណ្តា​​ប្រទេស​​ដទៃ​ទៀត ដោយ​ចាប់​​ពីថ្ងៃទី ០១ ខែ​កញ្ញា ឆ្នាំ​២០១៥ នេះ​តទៅ ក.ស.ភ. នឹង​​ធ្វើការ​បញ្ចុះ​​តម្លៃ​​លើក​​ដាក់​​លើ​​ទីលាន​ (LoLo Charge) មក​ត្រឹម​ 36.00 (ពុំទាន់​រួម​បញ្ចូល​VAT10%) ក្នុង​​មួយ​​ទូក​​កុងតឺន័រ​​២០ហ្វីត​សម្រាប់​​ការ​​នាំ​ចេញ​​រាល់​​ទំនិញ​​ជា​​កសិផល​ ទាំង​អស់​​តាម​ច្រក​ ក.ស.ភ. លើក​លែង​​តែ​​ដំណាំ​​កៅស៊ូ។
 
ចាប់ពី ១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ហ៊ីមខទៀត និង លោក ផុន ខេមរា បុគ្គលិក ស.អ.ក ចូលរួមក្នុង សិក្ខាសាលាថ្នាក់តំបន់ ចំនួន ៣ ថ្ងៃ ស្តីពី “ការគាំទ្រវិស័យស្រូវអង្ករ សម្រាប់កាត់បន្ថយភាពក្រីក្រ នៅ​ក្នុង​មហាអនុតំបន់​ទន្លេ​មេគង្គ” នៅឯសណ្ឋាគារ Peninsula  ទីក្រុងបាងកក ប្រទេសថៃ។

តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 17 August 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 16 August 2021)
             
  
Export Statistic
by Metric Tons
Monthly 2021 2022 2023 2024
1. january 34.273 53.036 36.900 46.221
2. February 41.949 50.022 60.567 43.932
3. March 77.466 67.481 79.114 ---
4. April 38.807 50.599 38.740 ---
5. May 40.536 62.537 62.863 ---
6. June 47.419 43.525 51.449 ---
7. July 29.415 23.702 33.075 ---
8. August 33.582 38.098 38.991 ---
9. September 67.251 60.361 54.882 ---
10. October 49.471 59.888 73.343 ---
11. November 72.010 49.849 65.706 ---
12. December 84.890 77.906 60.693 ---
Yearly Export 617.069 637.004 656.323 90.153
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.