Deprecated: mysql_connect(): The mysql extension is deprecated and will be removed in the future: use mysqli or PDO instead in /home2/crforgkh/public_html/CambodianRiceFestival/libraryfiles/class_database.php on line 35
​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ ចូលរួម​ក្នុង​ពិធី​ THAIFEX​ WoFA​ 2013 | ពិធីបុណ្យអង្ករកម្ពុជា
 
ពានរង្វាន់
Cambodian Jasmine Rice Wins the 'World’s Best Rice' Award at the TRT World Rice Conference two years in the row; 2012 in Indonesia and in Hong Kong 2013
​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ ចូលរួម​ក្នុង​ពិធី​ THAIFEX​ WoFA​ 2013

​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ ចូលរួម​ក្នុង​ពិធី​ THAIFEX​ WoFA​ 2013: 
​ការ​បង្ហាញ​ដ៏​ជោគជ័យ​មួយទៀត​នៃ​អង្ករ​កម្ពុជា​ នៅ​ក្នុង​ពិធី​អន្ដរជាតិ​មួយ​ដ៏​ធំ​

​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៣​ -​  ក្រុមហ៊ុននាំចេញ​អង្ករ​របស់​កម្ពុជា​ ចំនួន​១៧​ បាន​ធ្វើ​ជា​តំណាង​ដល់​ឧស្សាហកម្ម​នាំ​ចេញ​អង្ករ​នៅ​ក្នុង​ព្រះរាជាណាចក្រ​នេះ​ នៅ​ ក្នុង​ពិធី​តាំងពិព័រណ៍​ពាណិជ្ជកម្ម​អាហារ​អាស៊ី​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ចាប់ពី​ថ្ងៃ​ទី​២២​ ដល់​២៤​ឧសភា​ឆ្នាំ​២០១៣​នេះ​។​ កម្មវិធី​ THAIFEX​ –​ World​ of​ Food​ Asia​ ត្រូវ​បាន​រៀបចំ​ដោយ​ Koelnmesse​ ប្រព្រឹត្ដ​ធ្វើ​ឡើង​នៅ​ Department​ of​ International​ Trade​ Promotion​ ប្រទេស​ថៃ​។​ ក្រុមហ៊ុន​ខ្លះ​ក្នុង​ចំណោម​ក្រុមហ៊ុន​ខាងលើ​ ក៏​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ Thailand​ Rice​ Convention​ ក្នុង​ខេត្ដ​ឆៀង​ម៉ៃ​ផង​ដែរ​ ដែល​ជា​កម្មវិធី​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចួ​ល​រួម​ជាមួយ​ នឹង​ឈ្មួញ​៥០០​មក​ពី​ទូ​ទាំង​ពិភពលោក​។​ 

THAIFEX​ –​ World​ of​ Food​ Asia​ គឺជា​វេទិកា​ពាណិជ្ជកម្ម​អន្ដរជាតិ​ដែល​ប្រមូលផ្ដុំ​អ្នក​ផ្គត់ផ្គង់​ ផលិតផល​ និង​សេវាកម្ម​អាហារ​ជា​ច្រើន​ប្រភេទ​ ក៏​ដូច​ជា​បច្ចេកវិជ្ជា​និង​ការ​បង្កើត​អាហារ​ថ្មីៗ​ ផង​ដែរ​។​ កម្មវិធី​ World​ of​ Food​ Asia​ 2013​ បាន​នាំ​មក​នូវ​ផលិតផល​ពី​អ្នក​ដាក់​តាំងពិព័រណ៍​ ជាង​១,៣០០​ មក​ពី​៣៦​ប្រទេស​និង​តំបន់​។​ ស្ដង់​តាំងពិព័រណ៍​របស់​ប្រទេស​កម្ពុជា​ បាន​ទទួល​ ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​នៅ​ឆ្នាំ​២០១២​ និង​ត្រឡប់​ទៅ​សា​ជា​ថ្មី​ជាមួយនឹង​ភាព​ខ្លាំងក្លា​នៅ​ក្នុង​ ឆ្នាំ​នេះ​។​ 

លោក​ ដេ​វី​ដ​ សុខ​ មក​ពី​ Golden​ Rice​ Cambodia​ និង​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​នាំ​ចេញ​ អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថាៈ​ “​យើង​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់​។​ យើង​បាន​បង្កើន​ ទំហំ​ស្ដង់​តាំងពិព័រណ៍​របស់​យើង​ដល់​ទៅ​បី​ដង​ បើ​ប្រៀប​នឹង​ឆ្នាំ​២០១២​។​ សម្ភារៈ​និង​ការ​រចនា​ ម៉ូត​ស្ដង់​របស់​យើង​ គឺ​គួរ​ឲ្យ​ចាប់អារម្មណ៍​និង​បាន​ទាក់ទាញ​អ្នក​ទស្សនា​ជា​ច្រើន​”​។​ លោក​បាន​ បន្ដ​ទៀត​ថា​ “​យើង​បាន​ទៅ​ទីនោះ​ជាមួយនឹង​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន​១៧​ ដែល​តំណាង​ឲ្យ​ ស្ទើរ​៧០%​នៃ​ការ​នាំ​ចេញ​អង្ករ​ប្រចាំឆ្នាំ​២០១២​។​ យើង​មាន​មោទនភាព​ណាស់​ដែល​បាន​ទៅ​ ទីនោះ​ បង្ហាញ​ពី​អង្ករ​មានគុណ​ភាព​ខ្ពស់​ និង​ភាព​ប្រកួតប្រជែង​របស់​យើង​ ជាមួយនឹង​ ពានរង្វាន់​អង្ករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១២​ ដែល​យើង​បាន​ឈ្នះ​ នៅ​ក្នុង​កម្មវិធី​ TRT​ World​ Rice​ Conference​ 2012​ នៅ​បាលី​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​”​។​

លោក​បាន​បន្ថែម​ទៀត​ថាៈ​ “​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ដល់​ International​ Finance​ Corporation​ (IFC)​ និង​អ្នក​ឧបត្ថម្ភ​ទាំងអស់​រួម​ទាំង​សហភាព​អឺរ៉ុប​ និង​ Enhanced​ Integrated​ Framework​ (EIF)​ មក​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផង​ដែរ​ ដែល​បាន​ផ្ដល់​នូវ​ ជំនួយ​ផ្នែក​បច្ចេកទេស​ដល់​ក្រុមហ៊ុននាំចេញ​អង្ករ​ទាំង​១៧​ និង​បាន​ជួយ​សម្រួល​ដល់​ការ​ចូល​ រួម​ក្នុង​កម្មវិធី​នេះ​”​។​

លោក​ ម៉ៅ​ គង់​ មក​ពី​ Loran​ Group​ បាន​ឲ្យ​ដឹង​ថាៈ​ “​យើង​បាន​ជួប​ជាមួយ​អ្នកទិញ​ជា​ច្រើន​។​ ខ្លះ​ជា​ភ្ញៀវ​ថ្មី​ និង​ខ្លះ​ទៀត​ជា​ភ្ញៀវ​ចាស់​របស់​យើង​។​ កម្មវិធី​នេះ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ឱកាស​មួយ​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​អ្នកលក់​និង​អ្នកទិញ​។​ ពួក​គេ​មាន​ទំនុក​ច្រើន​ជាង​មុន​មក​លើ​យើង​ ហើយ​បន្ដ​ទិញ​អង្ករ​កាន់តែ​ច្រើន​ពី​យើង​”​។​ អ្នក​នាង​ គី​ម​ ស្រី​រ័​ត្ន​ មក​ពី​ Khmer​ Foods​ Group​ ដែល​ជា​ក្រុមហ៊ុន​ឈាន​មុនគេ​មួយទៀត​ក្នុង​ការ​នាំ​ចេញ​អង្ករ​ពី​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថាៈ​ “​កម្មវិធី​នេះ​គឺ​ពិតជា​មាន​សារៈ​ប្រយោជន៍​ណាស់​។​ ខ្ញុំ​អាច​ជួប​ផ្ទាល់​ជាមួយ​អ្នកទិញ​ និង​ពិភាក្សា​ អំពី​ពាណិជ្ជកម្ម​បាន​កាន់តែ​ប្រសើរ​ជាង​ការ​ទំនាក់ទំនង​ពី​ចម្ងាយ​។​ ខ្ញុំ​បាន​ទទួល​មតិ​ឆ្លើយ​តប​ ផ្ទាល់ខ្លួន​របស់​ពួក​គេ​ និង​អាច​ពង្រឹង​ទំនាក់ទំនង​អាជីវកម្ម​របស់​យើង​កាន់តែ​ប្រសើរ​ឡើង​មួយ​ កម្រិត​ទៀត​”​។​ 

លោក​ កាន់​ គ​ន្ធី​ មក​ពី​ក្រុមហ៊ុន​ Battambang​ Rice​ Investment​ Co.,​ Ltd​ ជា​ក្រុមហ៊ុន​ទើប​បង្កើត​ ថ្មី​ ក៏​បាន​ផ្ដល់​នូវ​តម្លៃ​ដល់​កម្មវិធី​នេះ​ប្រហាក់ប្រហែល​នឹង​ក្រុមហ៊ុន​ដទៃ​ដែរ​។​ “​ខ្ញុំ​បាន​និយាយ​ ទៅ​កាន់​អ្នក​មក​ទស្សនា​និង​អ្នកទិញ​ជា​ច្រើន​ ដែល​ចាប់អារម្មណ៍​នឹង​អង្ករ​ខ្មែរ​របស់​យើង​។​ ភាគ​ ច្រើន​បាន​បង្ហាញ​ពី​សក្ដានុពល​ច្រើន​ ហើយ​យើង​សន្យា​ថា​នឹង​តាមដាន​និង​ស្វែងរក​នូវ​ឱកាស​ បន្ថែម​សម្រាប់​អាជីវកម្ម​របស់​យើង​”​។​

នេះ​គឺជា​លើក​ទី​ពីរ​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ និង​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ ក្នុង​ការ​បង្ហាញ​ ខ្លួន​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម​ World​ of​ Food​ Asia​ exhibition​។​ បន្ទាប់​ពី​ជោគជ័យ​នៅ​ ឆ្នាំ​មុន​ ការ​ចូលរួម​ជា​លើក​ទី​ពីរ​នេះ​ បាន​ផ្ដល់​ឲ្យ​ប្រទេស​កម្ពុជា​នូវ​ឱកាស​ដ៏​វិសេសវិសាល​ ក្នុង​ ការ​បង្កើត​និង​ពង្រឹង​នូវ​រូបភាព​នៃ​ផលិតផល​អង្ករ​ ការ​រីក​លូតលាស់​នៅ​ក្នុង​ទីផ្សារ​អន្ដរជាតិ​ និង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយនឹង​អ្នកទិញ​ជា​ច្រើន​មក​ពី​ជុំវិញ​ពិភពលោក​។​ 

បន្ទាប់​ពី​ការ​ចូលរួម​កម្មវិធី​ THAIFEX​ តំណាង​នៃ​សហព័ន្ធ​នាំ​ចេញ​អង្ករ​កម្ពុជា​ ក៏​បាន​ចូលរួម​ ក្នុង​កម្មវិធី​ Thailand​ Rice​ Convention​ ក្នុង​ខេត្ដ​ឆៀង​ម៉ៃ​ផង​ដែរ​ ជាមួយនឹង​គណៈប្រតិភូ​ រដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​បណ្ឌិត​ Kan​ Channmeta​ អនុរដ្ឋលេខាធិការ​នៃ​ ក្រសួងពាណិជ្ជកម្ម​។​ ឯកឧត្ដម​បណ្ឌិត​ បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ និង​បាន​ពន្យល់​ពី​ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គាំទ្រ​កម្មវិធី​នេះ​ផង​ដែរ​។​ លោក​ ដេ​វី​ដ​ សុខ​ បាន​ឲ្យ​ដឹង​ថាៈ​ “​ការ​ចូលរួម​ក្នុង​កម្មវិធី​ Thailand​ Rice​ Convetion​ បាន​អនុញ្ញាត​ឲ្យ​យើង​ បាន​ជួប​ជាមួយនឹង​អ្នកទិញ​ជា​ច្រើន​ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ដោយ​រដ្ឋាភិបាល​ថៃ​ ហើយ​មាន​បរិយាកាស​ល្អ​ណាស់​សម្រាប់​ការ​ពិភាក្សា​បង្កើន​ទំនាក់ទំនង​។​ នេះ​ជា​ឱកាស​មួយ​ ដ៏​ល្អ​បំផុត​ ដើម្បី​កម្ពុជា​ក្លាយជា​ប្រភព​មួយទៀត​នៃ​អង្ករ​មានគុណ​ភាព​ខ្ពស់​។​ យើង​មាន​ ឱកាស​ជួប​ជាមួយ​អ្នកទិញ​ល្អៗ​មួយ​ចំនួន​ ដូច​ជា​មក​ពី​ប្រទេស​ចិន​ និង​អា​ហ្រិ​ក​ ដែល​ជា​ ទីផ្សារ​ល្អ​សម្រាប់​កម្ពុជា​”​។​ “​យើង​ក៏​មានឱកាស​បាន​ជួប​និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អ្នកស្រី​ Korbsook​ Iamsuri​ ផង​ដែរ​ ដែល​អ្នកស្រី​ជា​ប្រធាន​សមាគម​នាំ​ចេញ​អង្ករ​ថៃ​”​។​ 

វត្ដមាន​ជាប់លាប់​នៅ​ក្នុង​ពិធី​តាំងពិព័រណ៍​អន្ដរជាតិ​នឹង​ជួយ​ឲ្យ​ព្រះរាជាណាចក្រ​នេះ​ បង្កើន​ការ​ នាំ​ចេញ​អង្ករ​ដោយ​ការ​ផ្សព្វផ្សាយ​ពី​អង្ករ​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្ដរជាតិ​ ជម្រុញ​ឲ្យ​អ្នកទិញ​លក់​ អន្ដរជាតិ​ ទិញ​អង្ករ​កាន់តែ​ច្រើន​ពី​ប្រទេស​កម្ពុជា​ និង​បាន​ជួយ​សម្រេច​គោលដៅ​របស់​ រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​អង្ករ​១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​ផង​ដែរ​។​ 

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ THAIFEX​ –​ World​ of​ Food​ Asia​ សូម​ចូល​ទៅ​កាន់​គេហទំព័​រៈ​ www.worldoffoodasia.com.
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ Thai​ Rice​ Convention​ សូម​ចូល​ទៅ​កាន់​គេហទំព័​រៈ​ http://thailandriceconvention.com/
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ Federation​ of​ Cambodian​ Rice​ Exporters​ សូម​ចូល​ទៅ​កាន់​គេហទំព័​រៈ​ www.fedocrex.com

​ទំនាក់ទំនង​ព័ត៌មានៈ​ លោក​ ដេ​វី​ដ​ សុខ​ សហព័ន្ធ​នាំ​ចេញ​អង្ករ​កម្ពុជា​
​ទូរស័ព្ទ​លេខៈ​ +855​ 12​ 770​ 350
​សារ​អេ​ឡិច​ត្រូ​និចៈ​ david.sok@fedocrex.com