ដំណឹង
 
 ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការនាំចេញបានចំនួន ៣៩​៧ ៦៦០តោន ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០ ដែលមានកំណើន ជាង៤១% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៨​១ ៥៣៨តោន។ ការនាំចេញនេះទទួលបានប្រាក់ចំណូលជាង ២៦៤ លានដុល្លារអាមេរិក។

ប្រទេសចិន បានគ្រប់គ្រងចំណែកទីផ្សាររហូតដល់ ៣៧% នៃទីផ្សារនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងរយៈពេលមួយឆមាស ដើមឆ្នាំ២០២០នេះ ដែលគិតជាបរិមាណមានចំនួន ១៤៧ ៩៤៩តោន។ ទីផ្សារសហគមន៍អឺរ៉ុប រួមទាំងប្រទេសអង់គ្លេស នៅតែដើរតួយ៉ាងសំខាន់បន្ទាប់ពីប្រទេសចិន ដែលកាន់កាប់ចំណែកទីផ្សាររហូតដល់ ៣៤% ដែលស្មើនឹង ១៣៥ ៥៧៦តោន ក្នុងនោះ ប្រទេសបារាំងជាប្រទេសដែលនាំចូលធំជាងគេបង្អស់គឺមានបរិមាណ ៥១ ១៧៥តោន។ រីឯបណ្តាប្រទេសក្នុងតំបន់អាស៊ានវិញ ឃើញថា បានកាន់កាប់ចំណែកទីផ្សារប្រមាណ ១៣% ស្មើនឹង ៥២ ៩៨៧តោន ដែលក្នុងនោះប្រទេសម៉ាឡេស៊ីជាទីផ្សារធំបំផុត គឺមានបរិមាណចំនួន ២១ ៩០៤តោន ហើយនឹងទីផ្សារគោលដៅប្រទេសផ្សេងៗទៀត មានចំនួន ១៦% ស្មើនឹង ៦១ ១៤៨តោន ក្នុងនោះមានប្រទេសហ្កាបុង និងប្រទេសអូស្រ្តាលី ជាប្រទេសនាំមុខសំខាន់។ (របាយការណ៍សង្ខេប ការនាំចេញអង្ករ ខែមិថុនា ឆ្នាំ២០២០) 
 
 
 
 
 
 
 ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការនាំចេញ ៣៥៦ ០៩៧តោន ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២០ ដែលមានកំណើន ជាង ៤២% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៥០ ​១៧២តោន។ ប្រទេសចិនបានគ្រប់គ្រងចំនួន ៣៨% នៃទីផ្សារនាំចេញរបស់កម្ពុជា។ បន្ទាប់គឺ បណ្តាប្រទេសនៅក្នុងអឺរ៉ុបមានចំនួន ៣៤% បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ាន មានចំនួន ១៣% និងប្រទេសផ្សេងទៀត រួមមាន អូស្ត្រាលី ហ្កាប៉ុង សហរដ្ឋអាមេរិក ។ល។ មានចំនួន ១៥%។(របាយការណ៍សង្ខេបការនាំចេញអង្ករកម្ពុជា ប្រចាំខែឧសភា និង៥ខែ ដើមឆ្នាំ២០២០)
 
 
 

តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 31 March 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 29 March 2021)
   
  
Export Statistic
by Metric Tons
Monthly 2018 2019 2020 2021
1. january 62.623 59.625 50.450 34.273
2. February 47.809 52.861 86.049 41.949
3. March 50.683 58.335 94.449 77.466
4. April 36.239 42.942 69.304 ---
5. May 42.865 36.409 55.845 ---
6. June 31.318 31.366 41.563 ---
7. July 25.543 26.475 28.413 ---
8. August 44.558 34.032 22.130 ---
9. September 47.626 56.541 40.572 ---
10. October 45.543 59.354 47.530 ---
11. November 62.433 56.209 64.740 ---
12. December 128.985 105.957 89.784 ---
Yearly Export 626.225 620.106 690.829 153.688
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.