ព័ត៌មាន & ព្រឹត្តិការណ៍
 នាព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា អនុប្រធានក្រុមប្រឹក្សាភិបាល​ (ស.អ.ក) រួមជាមួយសមាជិក ស.អ.ក​ ចំនួន ១០ រូប បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាបន្ទាន់
នាថ្ងៃសុក្រ ៥​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នាសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ឧកញ៉ា ច្រាយ សុន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកអភិវឌ្ឍន៍សហគមន៍កសិកម្មរបស់ ស.អ.ក បានចូលរួមជាគណៈអធិបតី នៅក្នុងពិធីចុះកិច្ចសន្យា លើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព (SRP)  
 នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នាសាលប្រជុំធំអគារ “ឃ” នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អមជាមួយនឹងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមសន្និសីទសារព័ត៌មាន ស្តីពី 

នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ សហព័ន្ធស្រូវអង្ករកម្ពុជា តំណាងដោយឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អមជាមួយលោក យ៉ន សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួម កិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើរបាយការណ៍សិក្សាអំពីថ្លៃដើមនាំចេញអង្ករកម្ពុជា (Rice Export Cost Study) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអង្គប្រជុំ  

ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការនាំចេញបានចំនួន ៣៩​៧ ៦៦០តោន ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០ ដែលមានកំណើន ជាង៤១% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៨​១ ៥៣៨តោន។ ការនាំចេញនេះទទួលបានប្រាក់ចំណូលជាង ២៦៤ លានដុល្លារអាមេរិក។ 
នាថ្ងៃសោរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមសម្របសម្រួលក្នុងកិច្ចប្រជុំស្តីពី ការចរចាកិច្ចសន្យាកសិកម្ម រវាងសហគមន៍កសិកម្មកំពង់ប្រាសាទ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយនឹងក្រុមហ៊ុន អេមរុរ៉ាយ (AMRU RICE) នៅឯទីស្នាក់ការរបស់សហគមន៍កសិកម្មកំពង់ប្រាសាទ នៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

នាព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកវិនិយោគ និងហិរញ្ញវត្ថុរបស់ ស.អ.ក អមជាមួយនឹងលោក លន់ យ៉េង អគ្គលេខាធិការនៃលេខាធិការដ្ឋាន ស.អ.ក បានទទួលជួបស្វាគមន៍ពិភាក្សាជាមួយនឹងធនាគារជាតិនៃកម្ពុជា ដែលមានវត្តមាន លោក ឡុង វិបុណ្យឫទ្ធ អនុប្រធាននាយកដ្ឋានគ្រប់គ្រងការប្តូរប្រាក់ នៃធនាគារជាតិនៃកម្ពុជា និងសហការី។

រូបថត
ដៃគូ
 
 


តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 14 July 2020)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 13 July 2020)
 

 
  
Export Statistic
by Metric Tons
Monthly 2017 2018 2019 2020
1. january 48.820 62.623 59.625 50.450
2. February 60.731 47.809 52.861 86.049
3. March 57.127 50.683 58.335 94.449
4. April 45.716 36.239 42.942 69.304
5. May 45.243 42.865 36.409 55.845
6. June 30.925 31.318 31.366 41.563
7. July 27.000 25.543 26.475 ---
8. August 56.274 44.558 34.032 ---
9. September 49.776 47.626 56.541 ---
10. October 70.149 45.543 59.354 ---
11. November 70.122 62.433 56.209 ---
12. December 73.442 128.985 105.957 ---
Yearly Export 635.325 626.225 620.106 397.66
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.