ព័ត៌មាន &ព្រឹត្តិការណ៍
ពិព័រណ៍ផលិតផលកសិកម្មអន្តរជាតិជាលើកទី១នៅកម្ពុជា ដែលសហការរៀបចំឡើងដោយសហព័ន្ធអន្តរជាតិសម្រាប់ការគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យមនៃប្រទេសចិន សហការជាមួយក្រុមហ៊ុនក្នុងស្រុក សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាជាច្រើននឹងចូលរួមព្រឹតិ្តការណ៍នេះ ដើម្បីស្វែងរកឱកាសចាប់ដៃគូ កែច្នៃផលិតផលកសិកម្មសំរាប់នាំចេញ។--

ពិព័រណ៍ផលិតផលកសិកម្មអន្តរជាតិលើកទី១នឹងធ្វើទ្បើងចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែមិថុនានេះ នៅកោះពេជ្រ ហើយតាមការរំពឹងទុក ក្រុមហ៊ុនចិនប្រមាណជា៨០០ក្រុមហ៊ុនចូលរួម ព្រមទាំងមានជាច្រើនផ្សេងទៀតនឹងមកសិក្សាដើម្បីធ្វើរោងចក្រនៅកម្ពុជាផងដែរ។

ក្នុងឱកាសសន្និសិទសារព័ត៌មានមុនព្រឹត្តិការណ៍ពិព័រណ៍ តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា លោក ពៅ ប៊ុនរិទ្ធ បានអះអាងថា សហព័ន្ធស្រូវអង្ករកម្ពុជានឹងអញ្ជើញសមាជិករបស់ខ្លួនជាច្រើនចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះ ដោយប្រយោជន៍សម្រាប់ជំនួបពាណិជ្ជកម្មផង ចូលរួមសិក្ខាសាលាផង និង ជាពិសេសនោះ មន្រ្តីសហព័ន្ធស្រូវអង្ករកម្ពុជានឹងធ្វើបទបង្ហាញពីសក្តានុពលអាជីវកម្មអង្ករនៅកម្ពុជា ក្នុងន័យទាក់ទាញវិនិយោគិនថ្មីៗទៀតដើម្បីបង្កើនការនាំចេញ។

នៅក្នុងសន្និសីទសារពត៌មាននោះដែរ អ្នកស្រី Lau Bridget ប្រធានសហព័ន្ធអន្ដរជាតិសំរាប់ការគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម មានប្រសាសន៍ថា ក្រុមហ៊ុនចិនប្រមាណជា៨០០ក្រុមហ៊ុន មកពីជាង៣០ខេត្តនៃប្រទេសចិននឹ ងមកធ្វើការតាំងពិព័រណ៍ផលិតផលពិសេសផលិតផលកសិកម្មនៅកម្ពុជា ហើយវិនិយោគិនទាំងនោះនឹងមានបំណងមកធ្វើរោងចក្រនៅកម្ពុជាដើម្បីកែច្នៃផលិតផលកសិកម្មកម្ពុជា ដែលជាប្រទេសមួយមានសក្តានុពលផ្នែកសិកម្ម។ លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា នេះជាឪកាសដ៏ធំមួយសំរាប់កម្ពុជាក្នុងការរកទីផ្សារ ដោយសារ ប្រទេសចិនជាប្រទេសមួយដែលមានប្រជាជនច្រើននិងមានតម្រូវការរផលិតផលកសិកម្មច្រើនសម្រាប់ប្រើប្រាស់ក្នុងស្រុកផង និង នាំចេញបន្តផង។ ឧកញ៉ា លឹម ហេង សង្ឃឹមថា វិនិយោគិនចិននឹងកែច្នៃផលិតផលកសិកម្មដែលមិនទាន់មានការកែច្នៃ ធ្វើជាផលិតផលសំរេចនៅកម្ពុជាសំរេចនាំចេញផងដែរ៕

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំកិច្ចប្រជុំដ៏សំខាន់មួយផ្តោតលើការត្រៀមខ្លួននិងរៀបចំផែនការកិន-កែច្នៃស្រូវអង្ករ និងការផ្គត់ផ្គង់ទីផ្សារប្រកបដោយប្រសិទ្ធភាពនៅឆ្នាំខាងមុខ ស្របពេលដែលរាជរដ្ឋាភិបាលបានស្នើសុំភាគីចិនបង្កើនកូតានាំចេញអង្ករពី២០ម៉ឺនតោនក្នុងឆ្នាំ២០១៧ ទៅ៣០ម៉ឺនតោនសម្រាប់ឆ្នាំ២០១៨។
 នៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៧៖ សហគមន៍ស្រ្តីនិង សហគមន៍អភិវឌ្ឍន៍ដទៃទៀត ដែលមានលក្ខណៈដូចជាអ្នកប្រើប្រាស់ ឬ អ្នកជំនួញខ្នាតតូច តាមមូលដ្ឋានខណ្ឌនានា ក្នុងរាជធានីភ្នំពេញ
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ អ្នកសម្របសម្រួលការងាររបស់អគ្គលេខាធិការដ្ឋានសហពន្ធ័ស្រូវអង្ករ នៃតំបន់០៥ បានជួបជាមួយ លោក ទង ស៊ីម៉ន ប្រធានសហគមន៍កសិកម្មកំពីងពួយ
 នៅថ្ងៃចន្ទ័ ទី០៥ មិថុនា ឆ្នាំ២០១៧ អ្នកសម្របសម្រួលការងារអគ្គលេខាធិការដ្ធានសហពន្ធ័ស្រូវអង្ករ តំបន់០៥ និង មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបាត់ដំបងបានចុះជួបលោកមួលមឺនជា
ដោយសារពេលវេលាដាំដុះស្រូវស្រាល កំពុងតែមមាញឹក ស្របនឹងរបបទឹកភ្លៀងល្អក្នុងឆ្នំានេះ សហព័ន្ធស្រូវអង្ករកម្ពុជា សូមរំឭកឡើងវិញ នូវប្រសាសន៍ដែលជាដំណោះស្រាយខ្លះ ដែលថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជារួមគ្នា ផ្តល់ដោះស្រាយល្អដល់បញ្ហាប្រឈមដែលបានកើតឡើង។
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ បុគ្គលិក សម្របសម្រួលការងារនៅតបន់៤ នៃអគ្គលេខាធិការដ្ឋានសហពន្ធ័ស្រូវអង្ករ កម្ពុជា បានជំុនួបពិភាគ្សាជាមួយ លោក ចាន់ ចែម ប្រធានការិយាលយ័ កសិកម្មស្រុកពួក ខេត្តរៀមរាប។

សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំកិច្ចប្រជុំពិសេសជាមួយក្រុមហ៊ុននាំចេញ ក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង លោក ចាន់ សុខទី អគ្គនាយកក្រុមហ៊ុនហ្គ្រីនដ្រេត នៃក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីម្ចាស់និងតំណាងក្រមហ៊ុននាំចេញចំនួន៤៥នាក់ ក្រោមការរៀបចំរបស់លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា។

សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ ជាច្រើនក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយពីថ្នាំពុលគីមីកសិកម្ម ដែលមានសារធាតុទ្រីស៊ីក្លាហ្សូល ក្រោមការសម្របសម្រួលរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និង ដោយមានការជួយជ្រុមជ្រែងពី អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម និង ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់(GIZ)

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ បុគ្គលិកអ្នកសម្របសម្រួលតំបន់០៥ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានចុះជួបជាមួយប្រធានសហគមន៍កសិកម្មរាំកេសីចំរើនផល ដើម្បីសាកសួរពីបញ្ហាដែលមាននៅក្នុងសហគមន៍ និងផ្សព្វផ្សាយការហាមប្រើប្រាស់និងហាមចែកចាយថ្នាំកសិកម្មដែលមានសាធាតុ ទ្រីសីុក្លាស្សូល (Tricyclazole)
Prev12345...1314Next
FOB PRICE
(Update: Week 10th : 06th - 12th/March/2017)
Variety Jasmine
Rice
Fragrant
Rice
Long
Grain
White
Rice
Mid
Grain
White
Rice
Phkar Knhey
5% $635 $575 $420 ... ...
10% $630 $570 $415 ... ...
15% ... ... ... ... ...
A.1
Super
... ... ... ... ...
A.1
Extra
Super
N/A N/A N/A N/A N/A
All price in US$/MT
CRF or Phnom Penh Port.

View more


PADDY PRICE
(Update: 04-April-2017)
Variety Price (Riel /Kg)
Mill Gate Field
1. Sen Kra Ob
Banteay Meanchey N/A  970 ( Dry )
Battang Bong N/A  980 ( Dry )
Pursat 920  925(Dry )
Siem Reap  920  875
Kampong Thom  955  880
2. IR
Banteay Meanchey  730  N/A
Battambang  N/A  770 Dry )
Pursat  730  N/A
Siem Reap  730  705
Prey Veng  750  715
Kampong Thom  740  710
Takéo  N/A  715

View more

Mountain View Mountain View Mountain View
Export Statistic
(January- October 2016)
by Metric Tons
Monthly 2014 2015 2016 2017
1. january 21.536 35.921 44.033 48.820
2. February 27.037 37.676 51.912 60.731
3. March 35.757 75.867 66.275 57.127
4. April 35.961 51.719 39.550 45.716
5. May 27.971 41.842 32.558 ---
6. June 29.666 40.800 33.862 ---
7. July 26.060 28.492 24.000 ---
8. August 29.871 29.819 27.799 ---
9. September 35.511 26.969 41.429 ---
10. October 35.418 39.064 60.016 ---
11. November 31.137 48.748 58.168 ---
12. December 51.136 81.479 62.455 ---
Yearly Export 387.061 538.396 542.057 212.394
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.