សមាជិក និងដៃគូ
ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមអបអរសាទរ ខួបទី២៥ នៃការបង្កើតធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលប្រព្រឹត្តិឡើងនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នាសណ្ឋាគារហ្កាដិនស៊ីធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
នារសៀល ថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤ អាណត្តិទី៤ ក្រោមអធិបតីភាព ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
 
 

 
 
 
 
 
 
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមវេទិកាស្ដីពី ប្រព័ន្ធស្បៀងបម្រុងកម្ពុជាលើកទី១ ដើម្បីប្រកាសឱ្យប្រើប្រាស់ ជាផ្លូវការ និតីវិធីរួមសម្រាប់ប្រព័ន្ធស្បៀងអាហារបម្រុងកម្ពុជា ដើម្បីចែករំលែកអំពីការអភិវឌ្ឍន៍វិស័យស្រូវអង្ករកម្ពុជា។ វេទិកានេះ ត្រូវបានរៀបចំដោយ លេខាធិការនៃគណៈកម្មធិការគ្រប់គ្រងប្រព័ន្ធស្បៀងអាហារបម្រុងកម្ពុជា (ប.ស.ប.ក.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ៣ រូប បានទទួលស្វាគមន៍ និងជួបពិភាក្សា ការងារ ជាមួយ លោក Dato Sri Ricky Yaw ប្រធានសភាពាណិជ្ជកម្មប្រទេសម៉ាឡេសុី-កម្ពុជា អមដំណើរដោយសហការីចំនួន៦រូប
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាតំណាងរោងម៉ាស៊ីនកិនស្រូវ និងជាក្រុមហ៊ុននាំចេញអង្ករ ក្នុងខេត្តពោធិ៌សាត់ បាត់ដំបង និងបន្ទាយមានជ័យ បានចូលរួមកិច្ចប្រជុំប្រចាំខែ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត កៅ ថាច
នាការិយាល័យសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលក្រុមការងាររបស់មូលនិធីរូបីយវត្ថុអន្តរជាតិ(IMF) ដែលដឹកនាំ លោក David Furceri ប្រធានបេសសកម្មនៅក្នុងប្រទេសកម្ពុជា និងសហការីចំនួន ៦រូប
 នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារ ផ្នែកស្រូវ-អង្ករ នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន បានរៀបចំកិច្ចប្រជុំមួយ ដែលមានការចូលរួមក្រោមអធិបតីភាពសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសហប្រធានក្រុមការងារ តំណាងផ្នែករដ្ឋាភិបាល និងឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

នៅទីស្នាក់ការសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង កញ្ញា សៅ ខេណ្ណារ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមកិច្ចប្រជុំជាមួយ លោក Amin Mirabdolbaghi ប្រធានអគ្គនាយកក្រុមហ៊ុន Muller Commodities General Trading Ltd


តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 17 August 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 16 August 2021)
             
  
Export Statistic
by Metric Tons
Monthly 2021 2022 2023 2024
1. january 34.273 53.036 36.900 46.221
2. February 41.949 50.022 60.567 43.932
3. March 77.466 67.481 79.114 ---
4. April 38.807 50.599 38.740 ---
5. May 40.536 62.537 62.863 ---
6. June 47.419 43.525 51.449 ---
7. July 29.415 23.702 33.075 ---
8. August 33.582 38.098 38.991 ---
9. September 67.251 60.361 54.882 ---
10. October 49.471 59.888 73.343 ---
11. November 72.010 49.849 65.706 ---
12. December 84.890 77.906 60.693 ---
Yearly Export 617.069 637.004 656.323 90.153
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.