សមាជិក និងដៃគូ
ស្រូវ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ដល់​ការ​រស់​រាន​មាន​ជីវិត​សម្រាប់​ប្រជាជន​កម្ពុជា។ បុព្វ​បុរស​កម្ពុជា​បាន​ជ្រើសរើស​ដំណាំ​ស្រូវ​ជា​ប្រភព​ចំណូល​សន្តិសុខ​ស្បៀង​​កំណើន​សេដ្ឋកិច្ច និង​ស្ថេរភាព​នយោបាយ។ សុភាសិត​ខ្មែរ​សម្រាប់​ទូន្មាន​មនុស្ស​ជំនាន់​ថ្មី​បាន​ពោល​ទុក​ថា “ធ្វើ​ស្រែ​នឹង​ទឹក ធ្វើ​សឹក​នឹង​បាយ” ។ ពាក្យ​នេះ​មាន​ន័យថា “កាល​ណា​មាន​បាយ ការ​ធ្វើ​សឹក សង្គ្រាម​គឺ​មាន​សង្ឃឹម​ឈ្នះ”។

ប្រទេស​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​រុងរឿង​ជាង​គេ​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ដែល​ឆ្លុះ​បញ្ជាំង​តាមរយៈ​សម័យ​មហានគរ​ដែល​បាន​យក​វិស័យ​កសិកម្ម​ជា​វិស័យ​ស្នូល​សម្រាប់​កសាង​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​នា​សម័យ​នោះ​ហើយ​វិស័យ​នេះ​នាំ​ទៅ​ដល់​សន្តិសុខ​ស្បៀង។

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​ប្រាជ្ញ​ប្រពៃណី​នៃ​ផលិតផល​ស្រូវអង្ករ​មាន​ការ​រីក​លូតលាស់​រាប់ពាន់​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ការសន្និដ្ឋាន​ថា​ប្រហែល​ជាង​ប្រាំពាន់​ឆ្នាំ​មុន​គ្រឹស្ត​សករាជ។ មុនការ​កកើត​ឡើង​នៃ​អាណាចក្រ​ខ្មែរ​ដ៏​អស្ចារ្យ​នៅ​សតវត្ស​ទី ៩ ប្រជាជន​កម្ពុជា​នា​ពេលនោះ បាន​ប្រើ​នូវ​ប្រព័ន្ធ​មួយ​ដែល​ស៊ាំ​ញ៉ាំ​សម្រាប់​ស្រោច​ស្រព​ស្រែ​របស់​ពួក​គាត់​​តែ​មក​ដល់​សម័យ​អាណាចក្រ​អង្គរ (៨៨៩-១៤៣៤នៃគ្រឹស្តសករាជ) ប្រព័ន្ធ​ធារា​​សាស្រ្ត​ត្រូវ​បាន​សាង​សង់ ឡើង​យ៉ាង​ច្រើន​នៅ​តំបន់ អង្គរ​ដើម្បី​បម្រើ​ឲ្យ​ការ​ស្រោច​ស្រព​ក្នុង​វិស័យ​កសិកម្ម។

ប្រព័ន្ធ​ធារាសាស្រ្ត​ទាំង​នោះ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ជា​ច្រើន​សតវត្ស ដោយ​មូល​ហេតុ​ច្រើន​យ៉ាង មាន​មូល​ហេតុ​​សង្គ្រាមជាដើម។ អស្ថេរភាព​នយោបាយ​ចេះ​តែ​អូស​បន្លាយ​ការ​បោះបង់ ចោល​ប្រព័ន្ធ​ធារាសាស្រ្ត​ទាំងនោះ​ក៏​កាន់​តែ​យូរ​រហូត​បាត់បង់​ទ្រង់ទ្រាយ ហើយ​ប្រជាជន​ចេះ​តែ​ភៀស​ខ្លួន​ឥត​ឈប់​ឈរ​ដើម្បី​ស្វែង​រក​កន្លែង​សុវត្ថិភាព ហើយ​វិស័យ​កសិកម្ម​លែង​សូវ​សំខាន់ សម្រាប់​ជីវភាព​ប្រជាជន​នាពេល​នោះ​ដោយ​ការ​ដាំដុះ​គ្រាន់​តែ​បំពេញ​តម្រូវ​ការ​ក្នុង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ។

រហូត​មក​ដល់​សតវត្សទី ១៩ សូម្បី​តែ​អាណា​ព្យាបាល​បារាំង​នៅ​ពាក់​កណ្តាល​សតវត្សទី ១៩ ក៏​បាន​ជ្រើសរើស​យក​ស្រូវ​អង្ករ​គឺ​ជា​ស្នូល​នៃ​សេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជា។ អំឡុង​ពេល ឆ្នាំ​នោះ ខេត្ត​បាត់ដំបង​ត្រូវ​ប្រគល់​អោយ​ដាំស្រូវ​ដ៏​ធំ​មួយ​ហើយ សព្វ​ថ្ងៃ​នេះខេត្ត​ភាគ​ខាង​លិច​មួយ​នេះ​នៅ​តែ​ចាត់​ទុក​ថា​ជា​ប្រភព​អង្ករ​នៅ​កម្ពុជា

កម្ពុជា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​អង្គម្ចាស់​នរោត្ត​សីហនុ បាន​ចាប់​ផ្តើម​លើ​គម្រោង​ធារា​សាស្រ្ត​ដ៏​ទូលំទូលាយ​នៅ​ខេត្ត​មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ដូចជា ខេត្ត​កំពង់ចាម និង​ខេត្តកណ្តាល ដើម្បី​ជម្រុញ ​និង​បង្កើន​ទិន្នផល​ស្រូវ​នៅ​ក្នុង​ប្រទេស​​ដែល​ធ្លាប់​តែ​ពឹង​ផ្អែក​របប​ទឹក​ភ្លៀង​ដ៏​លំបាក។ ពេល​នោះ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​បាន​ងើប​ឡើង ជាថ្មី​រហូត​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ឡើង​វិញ។​ ជា​អកុសល​សង្រ្គាម​បាន​កើត​ឡើង​ជាថ្មី​លើ​ទឹក​ដី​ដ៏​សំបូរ​ជីវជាតិ​តែ​កំសត់​នេះ​ការងារ​កសិកម្ម​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ ធ្វើ​ឲ្យ​សម័យ​ក្រោយ​សង្រ្គាម ប្រជាជន​ចាប់​ផ្តើម​កសាង​មូលដ្ឋាន​កសិកម្ម​វិញ​ពី​បាត​ដៃ​ទទេ។ ប្រជាជន​កសិករ និង​រដ្ឋាភិបាល​បាន​ជំនះ​កា​រលំបាក​រាប់​ទសវត្ស​ទើប​អាច​ស្តារ​មុខមាត់ ​វិស័យ​កសិកម្ម​បានវិញ។

មក​ដល់​បច្ចុប្បន្ន​នេះ វិស័យ​កសិកម្ម​កំពុង​ក្លាយ​ជា​វិស័យ​មួយក្នុង​ចំណោម​វិស័យ​បី​ផ្សេង​ទៀត​ក្នុង​ការ​នាំ​កំណើន​ដល់​សេដ្ឋកិច្ច​ជាតិ​ក្រោយ​ពី​រាជ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ស្រូវអង្ករ​កាល​ពី​ខែ​សីហា ឆ្នាំ ២០១០។

បន្ទាប់​ប្រកាស​ជា​ផ្លូវការ​នោះ​ទាំង​វិស័យរដ្ឋ ឯកជន និង​ប្រជាពលរដ្ឋ​រួម​ទាំង​អន្តរជាតិ​ផង​មាន​ការ​សាទរ​យ៉ាងខ្លាំង ហើយ​ខិតខំ​បំពេញ​ការងារ​រៀងខ្លួន និង​សហការ​គ្នា​ផង​ដើម្បី​លើក កម្ពស់​វិស័យ​ដែល​ជា​កេរិ៍្ត​ដំណែល​ដូន​តា​នេះ។

ស្រប​ជាមួយ​ប្រវត្តិ​ជោគជ័យ​នៃ​ការ​ដាំដុះ​ស្រូវ​នៅ​កម្ពុជា​រាប់​ពាន់​ឆ្នាំ​កន្លង​មក បច្ចុប្បន្ន​កម្ពុជា​កំពុង​ទទួល​បាន​នូវ​ភាព​ជោគជ័យ​បន្ថែម​ទៀត​លើ​ការ​បង្ក​រ​បង្កើន​​ផល​ស្រូវ​ដែល​មាន​ពូជល្អ នឹង​ត្រូវ​បាន​ទទួល​ស្គាល់​គុណភាព​ជា​អន្តរជាតិ។

ជាក់ស្តែង​ក្នុង​រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា គឹ​ឆ្នាំ​២០១២ ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ អង្ករ​ក្រអូប​កម្ពុជា​ (ផ្កាម្លិះ)​ បាន​ឈ្នះ​ពាន​រង្វាន់​ពី​វិទ្យាស្ថាន​ពាណិជ្ជកម្មអន្តរជាតិ (ICI) “អង្ករ​ល្អ​បំផុត​របស់​ពិភព​លោក”​ ក្នុង​សន្និ​សិទ​អង្ករ​ពាណិជ្ជករ​ពិភព​លោក (TRT) ប្រចាំឆ្នាំ។

តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 17 August 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 16 August 2021)
             
  
Export Statistic
by Metric Tons
Monthly 2021 2022 2023 2024
1. january 34.273 53.036 36.900 46.221
2. February 41.949 50.022 60.567 43.932
3. March 77.466 67.481 79.114 ---
4. April 38.807 50.599 38.740 ---
5. May 40.536 62.537 62.863 ---
6. June 47.419 43.525 51.449 ---
7. July 29.415 23.702 33.075 ---
8. August 33.582 38.098 38.991 ---
9. September 67.251 60.361 54.882 ---
10. October 49.471 59.888 73.343 ---
11. November 72.010 49.849 65.706 ---
12. December 84.890 77.906 60.693 ---
Yearly Export 617.069 637.004 656.323 90.153
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.