ក្រសួងពាណិជ្ជកម្ម
ក្រសួងព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្រសួងទេសចរណ៍
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
ក្រសួងសាធារណការ និងដឹកជញ្ជូន
សាលាក្រុងភ្នំពេញ
ក្រសួងធនធានទឹក និងឧតុនិយម
កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា(CAVAC II)
ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)
ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)
គោលបំណង
វេទិកាស្រូវអង្ករកម្ពុជា នឹងរៀបចំឡើងដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន វិទ្យាស្ថាន
ស្រាវជ្រាវ និងអ្នកជំនាញពីក្នុងនិងក្រៅប្រទេស។ វេទិកានេះ មានគោលបំណងផ្តោះប្តូរយោបល់ និងបទពិសោធន៍
រវាងគ្នា ជាមួយអ្នក
ជំនាញ និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងវិស័យស្រូវអង្ករ សំដៅស្វែងរកដំណោះស្រាយនានាដល់បញ្ហា
ប្រឈម ពិសេសការធ្វើទំនើបកម្ម
វិស័យស្រូវអង្ករនៅកម្ពុជា។ ក្នុងវេទិកានេះ នឹងមានការធ្វើបទបង្ហាញពិភាក្សាស្តីពី
ប្រធានបទសផ្សេងៗ ដែលទាក់ទងនឹងគោលនយោ
បាយ និងការធ្វើទំនើបកម្មវិស័យស្រូវអង្ករនៅកម្ពុជា។ ក្នុងនោះនឹងមានការធ្វើបទបង្ហាញអំពីសេចក្តីព្រាងផែនការមេរបស់វិស័យស្រូវ
អង្ករកម្ពុជានៅតំបន់ជុំវិញបឹងទន្លេសាប និងទន្លេមេគង្គ
ក្រោម (Master Plan of Low Land Rice – Tonle Sap Basin & Lower Mekong)
ដែលរៀបចំឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍នានា ដែល
នឹងមានការពិភាក្សាបំពេញបន្ថែមលើសេចក្តីព្រាងនេះ និងសេចក្តីព្រាងគោលនយោបាយស្រូវអង្ករកម្ពុជាថ្មី ដែលបាននិងកំពុង
រៀបចំ
ឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនិងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នា នឹងមានការធ្វើបទបង្ហាញពី
និន្នាការទីផ្សារអង្ករអន្តរ
ជាតិ បទបង្ហាញស្តីពីការទំនើបកម្មស្រូវអង្ករកម្ពុជា (Cambodia Rice Modernization) នៅ
ក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ និង
បទបង្ហាញដទៃទៀត ទាក់ទងនឹងស្តង់ដារ ការកាត់បន្ថយថ្លៃដើម ការបង្កើនផលិតភាព និងជម្រុញការនាំចេញឱ្យស្របតាមគោល
នយោបាយស្រូវអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា។