|
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា មានរៀបចំសិក្ខាសិលាមួយស្តីពី “ភាពជាដៃគូលើវិស័យឯកជន និងរដ្ឋ ដើម្បីគាំទ្រវិស័យស្រូវអង្ករ” ដោយមានការចូលរួមពី ឯកឧត្តម ជូ វណ្ណ: អគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
|
|
|
នៅថ្ងៃទីពុធ ៥កើត ខែមិគសិរ ឆ្នាំចរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅការិយាល័យសហព័ន្ធ ឯកឧត្តម សុខ ពុទ្ធិវុធ បានតាំងលោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ទទួលជួបជាមួយក្រុមហ៊ុនមកពីប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាស្តីពីការស្វែងរកលទ្ធភាពក្នុងការសហការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសអេហ្ស៊ីប និងតំបន់ឈូងសមុទ្រ Gulf។
|
|
|
នៅព្រឹកថ្ងៃទីពុធ ៥កើត ខែមិគសិរ ឆ្នាំចរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលជួបភ្ញៀវមកពីក្រសួងការបរទេសនៃប្រទេសហូឡង់ លោកស្រី Marije Klomp ប្រធានគ្រប់គ្រងគម្រោងនាំចេញCBI ដែលជាស្ថាប័នមួយរបស់ប្រទេសហូឡង់សម្រាប់ជំរុញការនាំចេញ
|
|
|
អង្ករក្រអូបប្រណិតកម្ពុជា
អង្ករកម្ពុជាទទួលបានពានរង្វាន់អង្ករល្អជាងគេលើពិភពលោក ម្តងទៀតនៅឆ្នាំ២០១៨
|
|
|
|
|
|
សហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមតាំងពិព័រណ៍ផលិតផលស្រូវអង្ករនៅពិព័រណ៍ចិន-អាស៊ាន លើកទី១៥ និងបានទទួលនូវរង្វាន់អ្នកតាំងពិព័រណ៍ល្អជាងគេ Best Exhibitor
ក្នុងឱកាសពិព័រណ៍ចិន-អាស៊ានលើកទី១៥
|
|
|
នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅការិយាល័សហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល សារិទ្ធី អគ្គលេខាធិការ បានទទួលជួបជាមួយលោកស្រី Kanokporn Damrongkul នាយកនៃក្រុមហ៊ុន TCEB Thailand Convention & Exhibition Bureau ដែលជាក្រុមហ៊ុនរដ្ឋ-ឯកជនដើម្បីស្វែងរកនូវកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកលើការរៀបចំពិពណ៌ពាណិជ្ជកម្ម និងការចាប់ដៃគូពាណិជ្ជកម្ម ជាមួយសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា។
|
|
|
|
|
|
រសៀលថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នៅសណ្ឋាគារសុខាភ្នំពេញ សហព័ន្ធស្រូវអង្ករកម្ពុជា
បានរៀបចំកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ស្តីពី ការពិភាក្សាលើបញ្ហាបន្ទាន់ការដែលសហគមន៍អឺរ៉ុប គ្រោងនឹងដាក់វិធានការលើការនាំចេញអង្ករ
កម្ពុជាទៅកាន់សហគមន៍សហគមន៍អឺរ៉ុប ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាសហប្រធានក្រុមការងារទី៩ ផ្នែកស្រូវអង្ករ។
|
|
|
នៅថ្ងៃទី 9 ដល់ 10 ខែមេសាឆ្នាំ 2018 នៅសណ្ឋាគារភ្នំពេញ សហព័ន្ធស្រូវអង្ករកម្ពុជាបានធ្វើសិក្ខាសាលាស្តីពី "ការហ្វឹកហ្វឺនតម្រូវការម៉ាយស័រអង្គរ" ជាមួយក្រុមការងាររបស់លេខាធិការដ្ឋាន CRF ក្រុមហ៊ុនត្រួតពិនិត្យអ្នកប្រើប្រាស់យីហោ ក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។
|
|