|
សហព័ន្ធស្រូវអង្ករកម្ពុជា(ស.អ.ក) ជាស្ថាប័នមិនគិតប្រាក់ចំនេញឈានមុខមួយក្នុងវិស័យឯកជនដោយមានកាតព្វកិច្ចចម្បងក្នុងការជំរុញ និងពង្រឹងគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗក្នុងខ្សែចង្វាក់វិស័យស្រូវអង្ករ ជាពិសេស កសិករ សហគមន៍កសិកម្ម ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ដោយបានទទួលស្គាល់ដោយអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ ដោយរាជរដ្ឋាភិបាល។
|
|
|
ប្រធានសហព័ន្ធសម្រាប់អាណត្តិទី២៖ ឯកឧត្តម សុខ ពុទ្ធីវុធ ដោយទទួលបានសំឡេង ១១៣/១៩២។
ក្រុមប្រឹក្សាភិបាលសហព័ន្ធរួមមាន៖ ១៧រូប (ដោយយោងតាមសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម) ក្រុមប្រឹក្សាភិបាលចំនួន ៣រូប ចេញពីតំណាងសហគមន៍កសិករ និង តំណាងពីក្រុមហ៊ុន Green Trade ចំនួន ១រូប ត្រូវជាប់ដោយស្វ័យប្រវត្តិ ហើយ ១២រូបទៀតបោះឆ្នោតចេញពីសមាជិកសហព័ន្ធ។ សូមមើលលទ្ធផលខាងក្រោម៖
|
|
|
ភ្នំពេញថ្ងៃទី ៣០ខែឧសភាឆ្នាំ ២០១៦៖ ដោយមានការអនុញ្ញាត និង ការសហការយ៉ាងជិតស្និទ្ធប្រកបដោយការយកចិត្តទុកដាក់ពីក្រសួងពាណិជ្ជកម្ម លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំ ព្រឹត្តិការណ៍ធំៗចំនួនពីក្នុងថ្ងៃទីមួយ គឺ«កម្មវិធីបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី២» និង «កម្មវិធីមហាសន្និបាតបូកសរុបការងារអាណត្តិទី១» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។
|
|
|
សូមគោរពជូនសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ជាទីគោរព!
យោង៖ - ប្រកាសលេខ ១៨៣ ពណ.អវន.ប្រក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្តីពី ការបង្កើតក្រុមការងាររៀបចំការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា។
- សេចក្តីណែនាំលេខ ១៨៧៧ ពណ.អវន ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្តីពី នីតិវិធីការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា។
|
|
|
សិរីសួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព.ស ២៥៦០!
|
|
|
សូមអបអរសាទរ និងគោរពជូនពរ ជូនចំពោះ ឯកឧត្តម វេង សាខន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ!
|
|
|
សូមអបអរសាទរ និងគោរពជូនពរ ជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី សុ៊ន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន!
|
|
|
សូមអបអរសាទរ និងគោរពជូនពរ ជូនចំពោះ ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្មី!
|
|
|
សហព័ន្ធស្រូវអង្ករកម្ពុជា សូមជម្រាបជូនដល់សមាជិកទាំងអស់មេត្តាជ្រាបថា ផលិតផលកសិកម្មមិនទាន់កែច្នៃ ពិសេសស្រូវអង្ករត្រូវបានលើកលែងអាករលើតម្លៃបន្ថែម (VAT) តាមរយៈប្រកាសលេខ ៤៩៥ សហវ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
|
|
|
កិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យឯកជនដោយមានការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុប្រធានប្រចាំការ ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានក្រុមការងារទី៩ សមាជិកសហព័ន្្ធស្រូវអង្ករកម្ពុជា និងមន្ត្រីអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធនានា។
|
|