ព័ត៌មាន &ព្រឹត្តិការណ៍
 នាថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវកិច្ចប្រជុំវិសាមញ្ញមួយ ក្រោមប្រធានបទ “ភាពបន្សាំសេដ្ឋកិច្ច លើការនាំចេញអង្ករកម្ពុជា ក្នុងបរិបទកូវីដ-១៩” តាមរយៈអនឡាញ   ដែលមានការចូលរួមពី ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឯកឧត្តម ឧកញ៉ា បណ្ឌិត ទីប្រឹក្សាប្រតិបត្តិរបស់សហព័ន្ធស្រូវអង្ករកម្ពុជា សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ សរុបប្រហែល៦០នាក់។
 ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅទាំង៤៩ នៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនួន ២៨០ ៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២.៦៧ លានដុល្លារសហរដ្ឋអាមេរិក។ ការនាំចេញក្នុងឆមាសទី១នេះបានធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ តែមានបរិមាណប្រហាក់ប្រហែលគ្នាទៅរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ២០១៨ និង ២០១៩។ (ចុចទីនេះដើម្បីអាននិងទាញយករបាយការណ៍សង្ខេបជា PDF) 

កាលពីសប្តាហ៍មុន ត្រូវនឹងថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ដោយផ្ទាល់នៅវាលស្រែ ក្បែរតំបន់អាងកំពីងកំពួយ ខេត្តបាត់ដំបង ជាមួយនឹងកម្មវិធីឈ្មោះ INVITATION AU VOYAGE ផ្សាយដោយទូរទស្សន៍ Arte របស់បារាំង-អាល្លឺម៉ង់។

នាព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមថ្លែងសុន្ទរកថា ក្នុងឱកាសពិធីចុះហត្ថលេខាលើកិច្ចសន្យា ស្តីអំពីការបង្កើតសាខាថ្នាក់ជាតិ របស់វេទិកាស្រូវអង្ករប្រកបដោយនិរន្តរភាព នៅក្នុងប្រទេសកម្ពុជា តាមរយៈអនឡាញ ដែលមានការចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម។

ពិធីចុះហត្ថលេខានាថ្ងៃនេះ គឺជាការកើតឡើងតាមរយៈកិច្ចពិភាក្សា និងការរៀបចំនានាជាច្រើនរបស់ក្រុមការងារ ដែលចូលរួមពីអគ្គនាយកដ្ឋានកសិកម្ម លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា អង្គការ
Swiss Contact អង្គការ WCS, អង្គការ CIRAD និងអង្គការផ្សេងមួយចំនួនទៀត។
នាព្រឹកថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សា នៅក្នុងកម្មវិធីកិច្ចប្រជុំតាមរយៈវីដេអូ ស្តីអំពី “ការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២១” ដែលរៀបចំឡើងដោយក្រសួងការបរទេសកម្ពុជា។ ការដាក់ចេញនូវយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច មានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារការទូត។ គោលបំណងនៃយុទ្ធសាស្រ្តនេះរួមមាន៖ ជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងការជំរុញការលើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌របស់កម្ពុជា។
ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២១នេះ កម្ពុជាបានសម្រេចការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៤៧ប្រទេស ក្នុងបរិមាណសរុប ២៣៣ ០៣១ តោន ដែលគិតជាទឹកប្រាក់ទទួលបាន ១៦៦.៨១ លានដុល្លារសហរដ្ឋអាមេរិក។ បរិមាណអង្ករសរុបជាង ១២ម៉ឺនតោន ឬ ជិត៥២% ត្រូវបាននាំទៅកាន់ប្រទេសចិនរួមទាំង ហុងកុង និង ម៉ាកាវ ដែលគិតជាទឹកប្រាក់ ចំនួន ៧៧.៥២ លានដុល្លារសហរដ្ឋអាមេរិក។ 

ដោយវិបត្តិកូវីដ១៩ ដែលប៉ះពាល់ដល់ចរន្តនៃលំហូរពាណិជ្ជកម្ម និងវិស័យផ្សេងដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ជាអាទ៍ កង្វះកុងតែន័រ និងការឡើងថ្លៃដឹកជញ្ជូនផ្លូវឆ្ងាយតាមសមុទ្រ ជាពិសេសទៅសហគមន៍អឺរ៉ុប បានធ្វើឱ្យបរិមាណនៃការនាំអង្ករចេញ ជារួមបានធ្លាក់ចុះ ជាង ៣៤% ហើយទីផ្សារដែលប៉ះពាល់ធំជាងគេ គឺទីផ្សារសហគមន៍អ៊ឺរ៉ុបដែលធ្លាប់កាន់ចំណែកនៃការនាំចេញសរុបជាង៣៤% ប្រហែលគ្នាទៅនឹងទីផ្សារចិន ដែលមានចំនួន ៣៨% នៅក្នុងរយៈពេល៥ខែដូចគ្នា នៅក្នុងឆ្នាំ២០២០ ហើយបើគិតជាបរិមាណ គឺប្រមាណជាង ១២ម៉ឺនតោន នៅក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២០ មកត្រឹមជិត៦ម៉ឺនតោន ឬ ជាង ២៥% នៃការនាំចេញសរុបក្នុង៥ខែ ឆ្នាំ២០២១ ។ ក្រៅពីនេះ ការនាំចេញទៅប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះពី ជាង ២០០០តោន មកត្រឹមជាង ២០០តោន ផងដែរ។

នាថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាស្តីពី ការធ្វើពាណិជ្ជកម្មលើផលិតផលអាហារដែលមានបញ្ចូលមីក្រូសារជាតិ ក្រោមអធិបតីភាពឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ(CARD) MS. RANA KARADSHEH នាយកឧស្សាហកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation-IFC) និង លោក ASAD YAQUB អ្នកតំណាង IFC ប្រចាំកម្ពុជា ហើយក៏មានការចូលរួមចំនួន ៦០នាក់ ដែលក្នុងនោះសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ ប្រមាណជា២០ក្រុមហ៊ុន និងវាគ្មិនដែលជាអ្នកជំនាញផ្នែកជាតិនិងអន្តរជាតិ អញ្ជើញមកពីស្ថាប័ននានា ដែលពាក់ព័ន្ធ ដើម្បីចូលរួមចែករំលែកអំពីបទពិសោធន៍ នៅក្នុងកិច្ចពិភាក្សានេះ។

នាព្រឹកថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានគណៈកម្មការប្រតិបត្តិផ្នែកទីផ្សារ និងជំរុញការនាំចេញ រួមជាមួយលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា និងសហការី បានជួបពិភាក្សាតាមរយៈអនឡាញ ជាមួយនឹងសហគ្រិនខ្មែរ ដែលមានលោក គង់ សុភីវឌ្ឍនៈ ប្រធានផ្នែកទីផ្សារ និងការវិនិយោគរបស់សហគ្រិនខ្មែរ និងសហការី ដែលកិច្ចពិភាក្សានេះគឺធ្វើឡើងដើម្បីស្វែងយល់អំពីលទ្ធភាពក្នុងការសហការគ្នា លើការពង្រីកទីផ្សារនាំចេញអង្ករកម្ពុជា ដែលផ្តោតលើការងារទីផ្សារ និងការងារផ្សព្វផ្សាយលើឆាកអន្តរជាតិ ដែលពិតជាមានសារៈសំខាន់និងផ្តល់នូវប្រសិទ្ធភាពខ្ពស់ក្នុងការបញ្រ្ជាបអំពីកិត្តិនាមអង្ករកម្ពុជាប្រកបដោយគុណភាព។
 នាថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅឯសាលាស្រុកថ្មគោល ឧកញ៉ា ភួ វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាននាំយកនូវអំណោយជាអង្ករ៥តោន ស្មើនឹង៥០០០គីឡូក្រាម ដែលជាការចូលរួមបរិច្ចាគរបស់សមាជិកសមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា ប្រគល់ជូនដល់រដ្ឋបាលស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីចែកជូនប្រជាជនក្រីក្រ ដែលរងការប៉ះពាល់ដោយជំងឺកូវីដ១៩។
នាថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅឯសាលាខេត្តកំពង់ធំ តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា​ ដែលរួមមានបុគ្គលិកមកពីក្រុមហ៊ុនរោងម៉ាស៊ីនកំពង់ធំ ១៦៦៨ និងបុគ្គលិកក្រុមហ៊ុនអេមរុរ៉ាយស៍ ខេត្តកំពង់ធំ បាននាំយកនូវអំណោយជាអង្ករ៥តោន ស្មើនឹង៥០០០គីឡូក្រាម ដែលជាការចូលរួមបរិច្ចាគរបស់សមាជិកសមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា ប្រគល់ជូនដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីចែកជូនប្រជាជនក្រីក្រ ដែលរងការប៉ះពាល់ដោយជំងឺកូវីដ១៩។

តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 17 August 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 16 August 2021)
             
  
Export Statistic
by Metric Tons
Monthly 2021 2022 2023 2024
1. january 34.273 53.036 36.900 46.221
2. February 41.949 50.022 60.567 43.932
3. March 77.466 67.481 79.114 ---
4. April 38.807 50.599 38.740 ---
5. May 40.536 62.537 62.863 ---
6. June 47.419 43.525 51.449 ---
7. July 29.415 23.702 33.075 ---
8. August 33.582 38.098 38.991 ---
9. September 67.251 60.361 54.882 ---
10. October 49.471 59.888 73.343 ---
11. November 72.010 49.849 65.706 ---
12. December 84.890 77.906 60.693 ---
Yearly Export 617.069 637.004 656.323 90.153
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.