|
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមវេទិកាស្ដីពី ប្រព័ន្ធស្បៀងបម្រុងកម្ពុជាលើកទី១ ដើម្បីប្រកាសឱ្យប្រើប្រាស់ ជាផ្លូវការ “និតីវិធីរួមសម្រាប់ប្រព័ន្ធស្បៀងអាហារបម្រុងកម្ពុជា” ដើម្បីចែករំលែកអំពីការអភិវឌ្ឍន៍វិស័យស្រូវអង្ករកម្ពុជា។ វេទិកានេះ ត្រូវបានរៀបចំដោយ លេខាធិការនៃគណៈកម្មធិការគ្រប់គ្រងប្រព័ន្ធស្បៀងអាហារបម្រុងកម្ពុជា (ប.ស.ប.ក.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
|
|
|
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ៣ រូប បានទទួលស្វាគមន៍ និងជួបពិភាក្សា ការងារ ជាមួយ លោក Dato Sri Ricky Yaw ប្រធានសភាពាណិជ្ជកម្មប្រទេសម៉ាឡេសុី-កម្ពុជា អមដំណើរដោយសហការីចំនួន៦រូប
|
|
|
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាតំណាងរោងម៉ាស៊ីនកិនស្រូវ និងជាក្រុមហ៊ុននាំចេញអង្ករ ក្នុងខេត្តពោធិ៌សាត់ បាត់ដំបង និងបន្ទាយមានជ័យ បានចូលរួមកិច្ចប្រជុំប្រចាំខែ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត កៅ ថាច
|
|
|
នាការិយាល័យសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលក្រុមការងាររបស់មូលនិធីរូបីយវត្ថុអន្តរជាតិ(IMF) ដែលដឹកនាំ លោក David Furceri ប្រធានបេសសកម្មនៅក្នុងប្រទេសកម្ពុជា និងសហការីចំនួន ៦រូប
|
|
|
នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារ “ឈ” ”ផ្នែកស្រូវ-អង្ករ“ នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន បានរៀបចំកិច្ចប្រជុំមួយ ដែលមានការចូលរួមក្រោមអធិបតីភាពសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសហប្រធានក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល និងឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា
|
|
|
នៅទីស្នាក់ការសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង កញ្ញា សៅ ខេណ្ណារ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមកិច្ចប្រជុំជាមួយ លោក Amin Mirabdolbaghi ប្រធានអគ្គនាយកក្រុមហ៊ុន Muller Commodities General Trading Ltd
|
|
|
ក្រោមការដឹកនាំរបស់ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាដែលជាក្រុមហ៊ុននាំចេញនាំមុខចំនួនប្រាំបីក្រុមហ៊ុន បានចូលរួមព្រឹត្តិការណ៍ពិព័រណ៌អន្តរជាតិមួយ ដែលមានឈ្មោះថា Anuga Food Fair 2023 ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដើម្បីតាំងបង្ហាញនូវផលិតផលអង្ករដែលមានគុណភាពខ្ពស់របស់កម្ពុជា
|
|
|
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយនឹង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចំនួនបីរូប បានចូលរួមក្នុងកិច្ចពិភាក្សាមួយស្ដីអំពី «គម្រោងធានាឥណទានថ្មីសម្រាប់វិស័យស្រូវអង្ករកម្ពុជា» ដែលកិច្ចពិភាក្សានេះមានការចូលរួមពី លោក ណូ លីដា អគ្គនាយករងនៃសាជីវកម្មធានាឥណទានកម្ពុជា
|
|
|
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Abdulaziz Turkstani, នាយកប្រតិបត្តិក្រុមហ៊ុន Asian Middle East Business & Investment Group និង លោក Fouzi Ali Bondagjy នាយកប្រតិបត្តិក្រុមហ៊ុន Galactica Travels Inc. អមដំណើរដោយសហការីចំនួនបីរូប អំពីវិស័យស្រូវអង្ករកម្ពុជា ជាពិសេសទៅលើការនាំចេញអង្ករទៅទីផ្សារប្រទេសអារ៉ាប់ប៊ីសាអូឌីត ។
|
|
|
នាសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ “ឈ” “ផ្នែកស្រូវ អង្ករ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញហ្ស៊ូម (ZOOM) ក្រោមអធីបតីភាព ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាសហប្រធានក្រុមការងារ “ឈ” “ផ្នែកស្រូវ អង្ករ”
|
|