ព័ត៌មាន &ព្រឹត្តិការណ៍

នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៥ នៅអគ្គនាយកដ្ឋានពន្ធដារ មានកិច្ចប្រជុំមួយរវាង ក្រុមការងារ ស.អ.ក ជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិភាក្សារការងារស្តីពី វិធានប្រមូលពន្ធលើវិស័យស្រូវអង្ករនៅកម្ពុជា។

អគ្គនាយ​ក​​​​​សហភាពអឺរ៉ុបផ្នែក​​​កសិកម្ម​និ​ង​​អភិវឌ្ឍន៍ជនបទ​ និងអគ្គនាយក​ផ្នែក​ពាណិជ្ជកម្ម​​ ​បាន​បំពេញ​បេសកកម្ម​រួម​គ្នាមួយ ទស្សនៈកិច្ច​​​​នៅកម្ពុជាចំ​នួន​បីថ្ងៃចាប់ពីថ្ងៃទី ​​១៨ ដល់ថ្ងៃទី​២០ ខែមីនា ឆ្នាំ ២០១៥ ដើម្បីប្រឹក្សា​យោបល់​​ជាមួយក្រសួង​​ពាណិជ្ជកម្ម និង ​សហព័ន្ធស្រូវអង្ករកម្ពុជា ​(CRF) ស្តីពីការ​​នាំ​ចេញ​អង្ករ​​ទៅកាន់សភាព​អឺរ៉ុប​។

នៅរសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៥ នៅលេខាធិការដ្ឋាននៃសហព័ន្ធស្រូវអង្ករកម្ពុជា មានកិច្ចប្រជុំមួយជាមួយក្រុមការងារកម្មវិធី CAVAC ឫកម្មវិធីសង្វាក់តម្លៃកសិកម្មកម្ពុជា ដែលជាកម្មវិធីកសិកម្មរបស់ Australian Aid។ កិច្ចប្រជុំនេះ មានការចូលរួមពីប្រធាន ស.អ.ក លោក សុខ ពុទ្ធីវុធ។

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ នៅលេខាធិការដ្ឋាននៃសហព័ន្ធស្រូវអង្ករកម្ពុជា មានរៀបចំកិច្ចប្រជុំមួយ របស់គណៈកម្មាធិការប្រតិបត្តិផ្នែកផលិតភាពផលិតកម្មស្រូវនិងការកែច្នៃនៃ ស.អ.ក ។ សមាជិកគណៈកម្មាធិការចំនួន ២៣ នាក់បានចូលរួមនៅក្នុងកិច្ចប្រជុំនេះ។ របៀបវារៈសំខាន់ៗ

 នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៥ ឧកញ៉ា គឹម សាវុធ អនុប្រធានស.អ.ក និងលោក អ៊ិត វិចិត្រ ប្រឹក្សាផ្នែកយុទ្ធសាស្រ្តនិងគ្រប់គ្រងរបស់ ស.អ.ក បានជួបសម្តែងការគួរសម ជាមួយឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ។ គោលបំណងនៃជំនួបគឺ ដើម្បី
 នៅថ្ងៃទី ១២-១៣ ខែមីនា ឆ្នាំ ២០១៥ លេខាធិការដ្ឋាន ស.អ.ក បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីអំពីភាពជាអ្នកដឹកនាំនិងការធ្វើការជាក្រុមប្រកបដោយប្រសិទ្ធិភាព។ វគ្គបណ្តុះបណ្តាលនេះសម្របសម្រួលដោយលោក អ៊ិត វិចិត្រ និងមានការចូលរួមពីបុគ្គលិកលេខាធិការដ្ឋាន ចំនួន ៩នាក់។
នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៥ លោក សុខ ពុទ្ធីវុធ បានអញ្ជើញចូលរួមក្នុងសន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០១៥ "សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និងតទៅអនាគត: របៀបវារៈកំណែទម្រង់"
នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក សុខ ពុទ្ធីវុធ បានអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់ជាតិស្តីពីយន្តការអភិវឌ្ឍន៍វិស័យឯកជន ក្រោមប្រធានបទ៖ សហថាមពល កំណើន និងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ សន្និសីទនេះ រៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជាសហការជាមួយក្រសួងពាណិជ្ជកម្ម។ 
 នៅរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅនៅការិយាល័យលេខាធិការដ្ឋាន ស.អ.ក មានរៀបចំកិច្ចប្រជុំជាមួយតំណាង IFC និង AFD ស្តីអំពីកិច្ចសហប្រតិបត្តិការគ្នាក្នុងការលើកស្ទួយវិស័យស្រូវអង្ករប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៥។
 នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅនៅការិយាល័យលេខាធិការដ្ឋាន ស.អ.ក ក្រុងភ្នំពេញ មានរៀបចំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំអង្ករចេញជាប់ចំណាត់ថា្នក់ខ្ពស់ទាំង ១៥ ដើម្បីជជែកពិភាក្សាអំពី គំនិត Consortium ក្នុងការនាំចេញ និងការកសាងវប្បធម៌ថ្មីរួមមួយក្នុងការជួយគ្នាថែរក្សាតម្លៃនិង

តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 17 August 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 16 August 2021)
             
  
Export Statistic
by Metric Tons
Monthly 2021 2022 2023 2024
1. january 34.273 53.036 36.900 46.221
2. February 41.949 50.022 60.567 43.932
3. March 77.466 67.481 79.114 ---
4. April 38.807 50.599 38.740 ---
5. May 40.536 62.537 62.863 ---
6. June 47.419 43.525 51.449 ---
7. July 29.415 23.702 33.075 ---
8. August 33.582 38.098 38.991 ---
9. September 67.251 60.361 54.882 ---
10. October 49.471 59.888 73.343 ---
11. November 72.010 49.849 65.706 ---
12. December 84.890 77.906 60.693 ---
Yearly Export 617.069 637.004 656.323 90.153
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.