|
សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) នឹងរៀបចំឲ្យមានការប្រកួតអង្ករល្អបំផុតប្រចាំឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធីវុធ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៧
|
|
|
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅការិយាល័យសហព័ន្ធស្រូវអង្ករកម្ពុជា បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤ អាណ្តត្តិទី២ ក្រោមអធិតីភាព ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
|
|
|
នៅព្រឹកថ្ងៃទី១២ខែតុលាឆ្នាំ២០១៧នៅការិយាល័យសហព័ន្ធ ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុបដែលកំពុងបំពេញទស្សនាកិច្ចនៅកម្ពុជា។
|
|
|
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមដាក់បង្ហាញអង្ករកម្ពុជាដែលត្រូវបានគេទទួលស្គាល់ថាមានគុណភាពខ្ពស់ នៅក្នុងពិព័រណ៍ចិន-អាស៊ាន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដែលជាថ្ងៃបើកនៃពិព័រណ៍នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាចូលរួម និងបានផ្តល់កិត្តិយសអញ្ជើញមកទស្សនាស្តង់របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលកំពុងដាក់តាំងផលិតផលស្រូវអង្កនៅទីនោះ ផងដែរ។
|
|
|
ក្រុមប្រឹក្សាភិបាលនិងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួម សិក្ខាសាលាស្តីពីការពង្រីកសក្តានុពលពាណិជ្ជកម្មព្រំដែនកម្ពុជា-ថៃ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និង ស្ថានទូតថៃប្រចាំកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា, ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧។
|
|
|
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រជុំពិភាក្សាជាមួយធនាគារឯកជនធំៗចំនួន៥ ដើម្បីស្វែងយល់ពីការផ្តល់ឥណទាន របស់ធនាគារដល់វិស័យស្រូវអង្ករ ក្រោយពីមានការត្អូញត្អែរពីសមាជិកខ្លះរបស់សហព័ន្ធស្តីពីប្រមូលចូលវិញនូវប្រាក់កំចី។
|
|
|
ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួុយនិងសមាជិកដទៃទៀត បានចូលរួមសិក្ខាសាលាមួយដើម្បីផ្សព្វផ្សាយលទ្ធផលនៃការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណ:ជាប្រព័ន្ធ ដែលរៀបចំដោយធនាគារពិភពលោក សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីអ្នកនយោបាយ ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងស្ថាប័នស្រាវជ្រាវផងដែរ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
|
|
|
កាលពីរសៀលថ្ងៃទី១៧ សីហា ២០១៧ វេលាម៉ោង ១៤:៣០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា លោក យ៉ន សុវណ្ណ អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកែសម្រួលថ្លៃដើម តំណាងឯកឧត្តមសុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមកិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេសទី២
|
|
|
ក្រសួង៤និងផ្នែកឯកជន ពិភាក្សាគ្នាផ្តោតលើការផលិតផលិតផលផ្សាភ្ជាប់ទីផ្សារ
|
|
|
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅសភាពាណិជ្ជកម្មកម្ពុជា មានកិច្ចប្រជុំក្រុមការងារទាំង១០ នៃផ្នែកឯកជន ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពការងារ និងដាក់ចេញនូវគោលការណ៍បន្ថែមមួយចំនួនក្នុងការជួយសម្រួលអោយយន្តការភាពជាដៃគូរវាងវិស័យឯកជនជាមួយរដ្ឋាភិបាល
|
|