ព័ត៌មាន & ព្រឹត្តិការណ៍
នារសៀល ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំ «វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤» ក្រោមពាក្យស្លោក៖ ការប្រែក្លាយខ្សែច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជាឱ្យកាន់តែមាន ភាពធន់ បរិយាបន្ន និងនិរន្តរភាព នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ។

នៅសណ្ឋាគារ Raffles Hotel Le Royal ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកានៃសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយនឹង លោក Patrick Murphy, អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc ចូលសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។


នៅសណ្ឋាគារ Raffles Hotel Le Royal សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំកម្មពិធីទទួលទានអាហារពេលល្ងាចជាមួយសមាជិក សមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមវត្តមានជាកិត្តិយសរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ៥ រូប រួមជាមួយនឹង លោក Patrick Murphy, អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc ចូលសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
 នៅសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និង សមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមកិច្ចប្រជុំ និងពិភាក្សាការងារអំពីវិស័យស្រូវអង្ករកម្ពុជា និងការនាំចេញអង្ករទៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹង លោក Patrick Murphy, អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc
នៅខេត្តព្រះសីហនុ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៦ អាណត្តិទី៤ ក្រោមអធិបតីភាព ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិក សមាជិកានៃសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមក្នុងកម្មវិធីប្រជុំប្រចាំឆ្នាំ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើកទី៤៧ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ
រូបថត
ដៃគូ