ព័ត៌មាន & ព្រឹត្តិការណ៍
នៅសណ្ឋាគារ ណូវូតែល ក្រុងព្រះសីហានុ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥ លើកទី៣ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ នៅក្នុងនោះ ក៏មានវត្តមានរបស់សមាជិក សមាជិកាក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញចូលរួមដើម្បីជជែកពិភាក្សា ផ្លាស់ប្ដូរយោបល់ និងអនុម័តផងដែរ។

នៅក្រុងព្រះសីហនុ ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមអមដំណើរទស្សនកិច្ចជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នៅក្នុងនោះ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស ក៏បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចនេះផងដែរ។

នៅខេត្តព្រះវិហារ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីចុះកិច្ចសន្យាទិញលក់ផលិតផលសរីរាង្គ រវាងសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ ជាមួយក្រុមហ៊ុន អេមរុ រ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។
នៅសណ្ឋាគារ ណូវ៉ូតែលភ្នំពេញ  ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក នៅក្នុងកម្មវិធីសន្និសីទស្ដីពី កសិចំណីអាហារប្រកបដោយនិរន្តរភាពឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រីកវិសាលភាពផលិតកម្មដំណាំស្រូវកាបូនទាប» ។ កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត មុី កណ្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឧកញ៉ា សុង សារ៉ន ប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អេមរ៉ុ រាយស៍ ព្រមទាំងអ្នកចូលរួមដែលមកពីស្ថាប័នពាក់ព័ន្ធចំនួន ១៥០ នាក់ផងដែរ។
ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីខួប ១៥ឆ្នាំ នៃការបង្កើត ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា)។ កម្មវិធីខួប ១៥ ឆ្នាំ នៃការបង្កើត ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាសហប្រធានក្រុមការងារ ផ្នែកស្រូវ-អង្ករ តំណាងផ្នែកឯកជន រួមគ្នាជាមួយសហប្រធានក្រុមការងារផ្នែកឯកជន និងអនុប្រធាននៃគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងនៃស្ដង់ដារនីតិវិធី លើការអនុវត្តដំណើរការលើការរៀបចំកិច្ចប្រជុំ និងការធ្វើរបាយការណ៍សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

នៅទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់ សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ តំណាងសភាពាណិជ្ជកម្មកម្ពុជាទីក្រុងអុកឡែន ដឹកនាំដោយ លោក ឃួយ ម៉ៃខល ប្រធានតំណាងសភាពាណិជ្ជកម្មកម្ពុជា ទីក្រុងអុកឡែនប្រចាំប្រទេសណូវែលហ្សេឡង់។ ពិធីចុះអនុស្សរណៈលើការយោគយល់នេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
រូបថត
ដៃគូ