ព័ត៌មាន &ព្រឹត្តិការណ៍
 នាថ្ងៃរសៀលអង្គារ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅឯទីស្តីការក្រសួងសុខាភិបាល ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមជាមួយបណ្តាក្រុមហ៊ុនឯកជន និងសប្បុរសជនចំនួន១៣ផ្សេងទៀត ដោយនាំយកនូវអំណោយដែលជាការចូលរួមបរិច្ចាគពីសមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានជាកុំព្យូទ័រយួរដៃចំនួន៤គ្រឿង និងម៉ាស៊ីនព្រីនចំនួន៥គ្រឿង ជូនដល់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  ដែលមានលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ- ១៩ អញ្ជើញជាអធិបតីភាពទទួលអំណោយ។
 ការនាំចេញអង្កររបស់កម្ពុជា ក្នុងរយៈពេល៣ខែ នៃត្រីមាសទីមួយ ដើមឆ្នាំ២០២១ នេះ សម្រេចបាន ១៥៣ ៦៨៨ តោន គិតជាទឹកប្រាក់មានចំនួន ១០៩.៧៣ លានដុល្លារសហរដ្ឋអាមេរិក។ 
 នាថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមថ្លែងបទអន្តរាគមន៍គន្លឹះ នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងពាណិជ្ជកម្មឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា។
 រយៈពេល២ខែដំបូង នៃដើមឆ្នាំ២០២១នេះ កម្ពុជា បានសម្រេចនូវការនាំចេញអង្កររបស់ខ្លួន ក្នុងរង្វង់ទឹកប្រាក់ ៦៤.៥៣ លានដុល្លារសហរដ្ឋអាមេរិក និងក្នុងបរិមាណ ៧៦ ២២២ តោន ដែលការនាំចេញក្នុងរយៈពេល២ខែនេះ នៅតែប្រឈមនឹងការថយចុះ ពោលគឺថយចុះ ៤៤.១៦% បើប្រៀបធៀបនឹងរយះពេលដូចគ្នា នៃឆ្នាំ២០២០ ។ ការថយចុះនេះគឺបណ្តាលមកពីមូលហេតុចំបងដោយសារកង្វះកុងតែន័រ និងតម្លៃដឹកជញ្ជូន តាមផ្លូវសមុទ្រនៅបន្តខ្ពស់ ​រហូតដល់ជិត​៥០០% នៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩។​
 នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានបើកកិច្ចប្រជុំគណៈកម្មាធិការទីផ្សារនិងជំរុញការនាំចេញ ដឹកនាំ ដោយលោកស្រី គឹម ស្រីរ័ត្ន អនុប្រធានប្រធានសហព័ន្ធស្រូវអង្ករ និងជាប្រធានគណកម្មាធិការ ដើម្បីប្រមូលធាតុចូល ពិភាក្សាពីបញ្ហាប្រឈមនានា លើកិច្ចការទីផ្សារ ជាពិសេសដើម្បីស្វែងរកនូវដំណោះស្រាយ និងសំណូមពរនានាក្នុងការជំរុញការនាំចេញទៅប្រទេសចិន ក្រោមការចូលរួមពីសមាជិកស.អ.ក និងជាសមាជិកគណៈកម្មាការទីផ្សារ ដែលជាក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនត្រួតពិនិត្យគុណភាពចំនួន២០រូប។
 នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅឯសាលប្រជុំសភាពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំផ្នែកឯកជន ក្រុមការងារ ឈ “ផ្នែកស្រូវ-អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធិវុធ សហប្រធានក្រុមការងារផ្នែកស្រូវ-អង្ករ ក្រុម “ឈ” នៃវិស័យឯកជន​ ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ​អង្ករកម្ពុជា និងជា​អនុប្រធានក្រុមការងារ “ឈ” ឧកញ៉ា គឹម សាវុធ ទីប្រឹក្សា​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា និ​ង​ជាអនុប្រធានក្រុមការងារ “ឈ” និងមានវត្តមានឧកញ៉ា សុង សារ៉ន​ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា
សហព័ន្ធស្រូវអង្ករកម្ពុជា សូមអរគុណចំពោះទូរទស្សន៍ BTV ដែលកន្លងមកតែងតែមានការចាប់អារម្មណ៍ខ្ពស់ទៅលើវិស័យស្រូវអង្ករកម្ពុជា ហើយជាពិសេសនោះ គឺក្នុងកាលៈទេសៈដែលការនាំចេញអង្ករក្នុងខែមករា ឆ្នាំ២០២១ ឃើញថា តួលេខមានការថយចុះនេះ ទូរទស្សន៍ BTV បានជួបសម្ភាសន៍ភ្លាមៗ នៅថ្ងៃម្សិលមិញនេះ ជាមួយនឹងលោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីបង្ហាញជូនសាធារណៈជននូវមូលហេតុ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ បានយល់លម្អិត។ 
នាថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅឯសណ្ឋាគារ Sofitel  លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមនៅក្នុងពិធីប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ YOO Myung-hee រដ្ឋមន្រ្តីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ។
 នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសហការីនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចុះទស្សនកិច្ចការដាំដុះបន្លែរបស់កសិករ និងអង្គភាពនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលទទួលបានគ្រាប់ពូជបន្លែចំនួន៩មុខ ដែលខាងគម្រោង កញ្ចប់១ ក្តីស្រលាញ់១ បានចែកជូនក្នុងការទ្រទ្រង់ដល់ការស្តារឡើងវិញរបស់កសិកររងគ្រោះពីទឹកជំនន់នាពេលកន្លងទៅ។ 
នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម W. Patric Murphy ​បានអញ្ជើញទស្សនកិច្ចរោងចក្រអេមរុរ៉ាយស៍ សាខាខេត្តបាត់ដំបង ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងជារោងម៉ាស៊ីនកិនស្រូវដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបាននូវប្រព័ន្ធស្តុកស្រូវ អង្ករ(Silo) ស្តង់ដារបច្ចេកវិទ្យារបស់អាមេរិកដែលអាចមានលទ្ធភាពស្តុកស្រូវបានម្តងចំនួន៣០០០តោន ជាពិសេស គឺគំរោងបំណាក់Siloស្តុកស្រូវនេះ គឺជាគំរោងទីមួយដែលប្រើប្រាស់ហិរញ្ញប្បទានរបស់ ធនាគារនាំចេញ និងនាំចូល របស់សហរដ្ឋអាមេរិច (USA-EXIM BANK)  នៅកម្ពុជាសម្រាប់វិស័យស្រូវអង្ករ ដែលទទួលបានការជ្រោមជ្រែងតាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
Prev12345...2526Next

តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 31 March 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 29 March 2021)
   
  
Export Statistic
by Metric Tons
Monthly 2018 2019 2020 2021
1. january 62.623 59.625 50.450 34.273
2. February 47.809 52.861 86.049 41.949
3. March 50.683 58.335 94.449 77.466
4. April 36.239 42.942 69.304 ---
5. May 42.865 36.409 55.845 ---
6. June 31.318 31.366 41.563 ---
7. July 25.543 26.475 28.413 ---
8. August 44.558 34.032 22.130 ---
9. September 47.626 56.541 40.572 ---
10. October 45.543 59.354 47.530 ---
11. November 62.433 56.209 64.740 ---
12. December 128.985 105.957 89.784 ---
Yearly Export 626.225 620.106 690.829 153.688
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.